វៀតណាម៖ ជាធម្មតាទៅហើយដែលយើងរមែងទិញចំណីអាហារទុកហូប ព្រោះតែយើងពុំសូវមានពេលទំនេរប៉ុន្មាននោះទេ។ ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនិងហួសចិត្តនោះគឺថា កាលពីថ្មីៗនេះមាននារីម្នាក់បានទិញពងទាទុកញុំា មិនទាន់បានហូបផង ស្រាប់តែពងទាទាំងនោះក៏ញាស់ចេញជាកូនទាបាត់ទៅហើយ។

យោងតាមប្រភពបរទេសមួយបានឱ្យដឹងថា នារីជនជាតិវៀតណាមម្នាក់ បានទិញពងទាចំនួន ២៤គ្រាប់ដើម្បីទុកហូប ហើយនាងបានទុកវានៅក្នុងផ្ទះបាយថានឹងគ្រោងយកទៅចៀនហូបនៅពេលក្រោយ។ ប៉ុន្តែមិនទៅទាន់បានហូបផង ព្រោះតែអាកាសធាតុក្តៅខ្លាំងពេក ពងទាទាំងនោះបានញាស់ចេញជាកូនទាបាត់ទៅហើយ។

យ៉ាងណាមិញ កូនទាទាំង ២៤ក្បាលនេះពិតជាឃ្យូតគួរឱ្យស្រលាញ់ពិតមែន។ ដោយសារតែពួកវាគួរឱ្យស្រលាញ់ពេក ទើបនាងមិនដាច់ចិត្តសម្លាប់ ឬបោះបង់ចោលពួកវានោះទេ។

ដូច្នេះនាងបានសុំឱ្យមិត្តភក្កិរបស់នាង យកកូនទាទាំងនេះខ្លះទៅចិញ្ចឹម ហើយនាងក៏ចិញ្ចឹមខ្លះទៅតាមហ្នឹងដែរ។

វាពិតជាល្អណាស់ ដែលនាងធ្វើបែបនេះ។ ប្រសិនបើអ្នកជួបនូវស្ថានភាពដូចជារូបនាង តើអ្នកនឹងធ្វើដូចម្តេច? សូមបញ្ចេញមតិយោបល់នៅខាងក្រោម៕

សូមទស្សនារូបភាពខាងក្រោម៖

កូនទាដែលញាស់ទាំងនេះ
កូនទាដែលញាស់ទាំងនេះ
កូនទាដែលញាស់ទាំងនេះ
កូនទាដែលញាស់ទាំងនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]