កម្សាន្ត៖ ឈ្មោះថាតារាសម្តែង ពួកគេម្នាក់ៗសុទ្ធសឹងតែមានរូបសម្រស់ស្រស់ស្អាត និងសង្ហារ ព្រោះថានេះគឺជាភាពទាក់ទាញមួយ ដែលធ្វើឲ្យពួកគេទទួលបានភាពល្បីល្បាញ និងប្រជាប្រិយភាព ពីសំណាក់អ្នកគាំទ្រ។

យ៉ាងណាមិញ សម្រាប់តារាដែលមានសម្រស់លេចធ្លោទាំងនេះ ត្រូវបានអ្នកគាំទ្រទាយទុក និងនិយាយថា នៅពេលដែលពួកគេរៀបការ នោះកូនៗរបស់ពួកគេច្បាស់ជាមានរូបសម្រស់មិនចាញ់ ឪពុកម្តាយនោះទេ។

តួយ៉ាង ថ្ងៃនេះដែរ សូមនាំអារម្មណ៍ប្រិយមិត្តអ្នកអាន មកស្គាល់កូនៗរបស់តារាល្បីៗប៉ុន្មានដូងនេះ ដែលមានរូបសម្រស់លេចធ្លោ មិនចាញ់ឪពុកម្តាយ ហើយពួកគេថែមទាំងមានប្រជាប្រិយភាព និងភាពល្បីល្បាញកោបលុយរាប់សែន ទាំងវ័យក្មេងផងដែរ៕

កុំឲ្យខាតពេលយូរ ចង់ដឹងមានកូនតារារូបណាខ្លះ តោះតាមដានខាងក្រោម៖

១. កូនប្រុសរបស់តារាសម្តែង Kwon Sang Woo

កូនប្រុសរបស់ Kwon Sang Woo មានឈ្មោះថា Kwon Rok Hee។ Rok Hee មានសម្រស់ស្រស់ស្អាត ទាក់ទាញគួរឲ្យស្រលាញ់ទាំងវ័យក្មេង។ រហូតដល់អាយុ ១០ ឆ្នាំ Rok Hee កាន់តែសង្ហា មិនចាញ់ឪពុក និងមានប្រជាប្រិយភាពខ្លាំង។  

Kwon Rok Hee និងឪពុក
Kwon Rok Hee និងម្តាយ

២. កូនភ្លោះទាំងបីរបស់លោក Song Il Gook

កូនប្រុសទាំងបីរបសើលោក Song Il Gook ទទួលបានប្រជាប្រិយភាពខ្លាំង ចាប់តាំងពីពួកគេកើតមកម្លេះ។ ហើយក្មេងៗទាំងបីនោះ មានឈ្មោះថា Daehan Minguk និង Manse។

ក្មេងទាំង៣ បានឆក់យកបេះដូងមហាជន មិនតិចនាក់នោះទេ នៅពេលដែលពួកគេចូលរួមកម្មវិធីមួយមានឈ្មោះថា Superman’s Return កាលពីជាងមួយឆ្នាំមុន។ អ្វីដែលពិសេសនោះ បើទោះជាពួកគេជាកូនភ្លោះមែនពិត តែពូកគេមានចរិតខុសៗគ្នា ដោយ Daehan ជាកូនបង មានចរិតម៉ឹងម៉ាត Minguk ជាក្មេងចូលចិត្តលេងច្រើន និងកូនទី៣ Manse ជាក្មេងពូកែអៀន។ ហើយសព្វថ្ងៃនេះពួកគេរស់នៅប្រទេសបារាំង។ 

កូនភ្លោះទាំងបីរបស់លោក Song Il Gook
កូនភ្លោះទាំងបីរបស់លោក Song Il Gook

៣. កូនប្រុសរបស់ Yuanyuan Park

លោក Yuan Park បានដឹកដៃកូនប្រុសរបស់ខ្លួនឡើងកម្មវិធីទូរទស្សន៍ ហើយក្រោយមក​កូនប្រុសរបស់លោក ក៏ក្លាយជាប្រធានបទដ៏ក្តៅគគុកក្នុងបណ្តាញព័ត៌មានចិន។ 

កូនប្រុសរបស់ Yuanyuan Park
កូនប្រុសរបស់ Yuanyuan Park

៤. កូនប្រុសស្រីរបស់ Marian Rivera

កូនស្រីដំបូងរបស់ Marian ដែលកើតឆ្នាំ ២០១៥ មានឈ្មោះថា Zia បានក្លាយជាក្មេងស្រីដែលស្អាតជាងគេក្នុងប្រទេសហ្វីលីពីន ហើយកេរ្តិ៍ឈ្មោះរបស់នាង ក៏មានភាពល្បីល្បាញខ្លាំង ទាំងវ័យក្មេងផងដែរ។ ឯចំណែកប្អូនប្រុសរបស់ Zia ដែលទើបតែកើតប៉ុន្មានថ្ងៃមុននេះ ក៏កំពុងតែទទួលការចាប់អារម្មណ៍ពីសំណាក់មហាជន ក៏ដូចជាអ្នកគាំទ្រផងដែរ៕ 

កូនស្រីរបស់ Marian Rivera
កូនស្រីរបស់ Marian Rivera
កូនប្រុសរបស់ Marian Rivera

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]