អាមេរិក៖ អ្នកគាំទ្រមួយចំនួនធំ ប្រាកដជាធ្លាប់បានជ្រាប ដោយកាលពីមួយរយៈមុននេះ តារាចម្រៀងប៉ុបអាមេរិកស្រីមានប្រជាប្រិយភាព Ariana Grande បានប្រកាស​ក្តែងៗថា នាងពិតជាចង់ជួបមុខស្វាគមន៍ ក្រុមចម្រៀង Blackpink នៅខាងក្រៅខ្លាំងណាស់ ហើយអ្នកគាំទ្រក៏បានដឹងផងដែរថា សមាជិកទាំង៤រូប របស់ក្រុម Blackpink នេះ ក៏ជាហ្វេនគាំទ្រAriana Grande ដូចគ្នាផងដែរ។ ហើយទីបំផុតក្តីបំណងរបស់អ្នកទាំងពីរ ក៏បានក្លាយជាការពិតពិតមែន។

ជាការពិតណាស់ កាលពីម្សិលមិញនេះ ក្រុម Blackpink និង Ariana Grande បានជួបគ្នានៅខាងក្រោយឆាក Coachella និងបានថតរូបជាមួយគ្នា ក្រោយពីAriana Grande បានបញ្ចប់ការសម្តែងរបស់នាង។

តួយ៉ាង ទម្រាំតែអ្នកទាំងពីរបានជួបគ្នានៅក្រៅបែបនេះ Ariana Grande បានចំណាយពេលរហូតដល់ទៅជាង១សប្តាហ៍ឯណោះ ដើម្បីចង់ជួបក្រុម Blackpink ប៉ុន្តែបែរជាត្រូវខកខានរហូតតែម្តង។

នេះបើយោងតាមការបង្ហោះនៅលើTwitter បានឲ្យដឹងថា Ariana Grande បាននិយាយថានាងនឹងព្យាយាមទៅទស្សនាការសម្តែងនិងទៅជួបBlackpink ឲ្យបាននៅសប្តាហ៍ទី២នៃការប្រគំតន្រ្តី Coachella ដែលត្រូវនឹងថ្ងៃទី១៩ មេសា ដោយសារតែកាលពីសប្តាហ៍ទី១ នាងខកខានមិនបានជួបBlackpink ម្តងហើយ ព្រោះអ្នកទាំងពីរសម្តែងថ្ងៃខុសគ្នា ប៉ុន្តែគួរឲ្យសោកស្តាយ នៅសប្តាហ៍ទី២ Ariana និង Blackpinkក៏នៅតែខកខានមិនបានជួបគ្នាដដែរ។

Ariana សម្តែងនៅCoachella
សាររបស់ Ariana ចង់ជួប Blackpink

ដោយឡែកទោះជាយ៉ាងណា កាលពីម្សិលមិញនេះ គេបានប្រទះឃើញសមាជិក​៣រូបរបស់ Blackpink មានដូចជា Lisa Jennie និង Rose បានធ្វើដំណើរទៅខាងក្រោយឆាកសម្តែងរបស់ Ariana Grande ដើម្បីជួបគ្នាផ្ទាល់នៅទីនោះតែម្តង។ មិនតែប៉ុណ្ណោះ តារាចម្រៀងប៉ុបអាមេរិកដ៏មានប្រជាប្រិយភាព Ariana Grandeរូបនេះ ថែមទាំងបានបង្ហោះរូបជុំគ្នាជាមួយស្រីស្រស់ទាំង៣ នៅលើគណនីអ៊ីនស្តារក្រាមផ្ទាល់ខ្លួន ជាមួយនឹងទឹកមុខពោរពេញទៅដោយ ភាពសប្បាយរីករាយថែមទៀតផង។

យ៉ាងណាមិញ ក្រោយពីឃើញបែបនេះ អ្នកគាំទ្រជាច្រើនរំភើបចិត្តជាខ្លាំង ដោយទីបំផុត Idol របស់ពួកគេទាំងពីរក៏បានជួបគ្នា ហើយជាពិសេសទៅទៀតនោះ ពួកគេថែមទាំងបានសង្ឃឹមថា Blackpink និង Ariana Grande អាចនឹងធ្វើការសហការចេញចម្រៀងរួមគ្នា ឆាប់ៗផងដែរ៕ 

Ariana សម្តែងនៅCoachella
Blackpink សម្តែងនៅCoachella
Blackpink សម្តែងនៅCoachella
Blackpink សម្តែងនៅCoachella
Lisa Jennie និង Rose នៅCoachella
Lisa Jennie និង Rose មកជួបAriana នៅក្រោយឆាក
Lisa Jennie និង Rose ជាមួយនឹង Ariana Grande

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]