អង់គ្លេស៖ អ្នកចាត់ការក្លិបតោខៀវ Chelsea លោក Maurizio Sarri បានអះអាងថាដំណើរទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Champions League គឺជាភារកិច្ចមួយដែលងាយស្រួល ជាងការទៅកាន់វគ្គផ្តាច់ព្រ័ត្រ EFL Cup។

លោក Sarri បាននិយាយបែបនេះនៅមុនពេលការប្រកួតដែល Chelsea ស្មើគ្នាជាមួយ Burnley ២-២ នាពេលកន្លងទៅ។ លោក Sarri បានបន្ថែមទៀតថា៖ “នៅ Premier League គឺមិនងាយស្រួលឡើយ។ សម្រាប់ Chelsea មុននឹងឈានដល់វគ្គផ្តាច់ព្រ័ត្រ League Cup ពួកយើងត្រូវប៉ះក្រុមខ្លាំងៗជាច្រើនរួមមានដូចជា Liverpool និង Spur ជាដើម ហើយត្រូវប៉ះ Manchester City នៅវគ្គផ្តាច់ព្រ័ត្រទៀត។ បើនិយាយឱ្យចំទៅ ភារកិច្ចទៅកាន់វគ្គផ្តាច់ព្រ័ត្រ UCL នៅងាយស្រួលជាងទៅកាន់វគ្គផ្តាច់ព្រ័ត្រ EFL Cup”។

លោក Maurizio Sarri

ដោយឡែក លោក Sarri ក៏បាននិយាយពីដំណើរទៅកាន់ Champions League នារដូវកាលក្រោយរបស់ Chelsea ផងដែរ។ បុរសសញ្ជាតិអ៊ីតាលីរូបនេះបាននិយាយថា៖ “ Chelsea នៅមិនទាន់បោះបង់ការតស៊ូក្នុងការប្រជែង Top4 ដើម្បីកៅអី Champions League រដូវកាលក្រោយឡើយ បើទោះបីជាក្រុមរបស់ខ្ញុំនៅសល់ឱកាសឈ្នះ Europa League សម្រាប់ចូលរួម Champions League យ៉ាងណាក្តី”។ លោកបានបន្តទៀតថា៖ “នៅក្នុងក្របខណ្ឌ Europa League មានចំណុចជាច្រើនដែលអ្នកមិនអាចមើលស្រាលបានទេ។ ដូចនេះយើងមិនអាចបោះបង់វិធីណាមួយ ក្នុងចំណោមវិធីទាំងពីរនេះ (ឈ្នះ UEL , Top4) បានទេ"។

គួរបញ្ជាក់ថា Chelsea កំពុងឈរនៅចំណាត់ថ្នាក់លេខ៤ ក្នុងតារាង Premier League ខណៈដែលឈានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League នារដូវកាលនេះផងដែរ។ Chelsea នឹងត្រូវប្រឈមមុខជាមួយក្រុម Eintracht Frankfurt ដើម្បីដណ្តើមកៅអីវគ្គផ្តាច់ព្រ័ត្រ UEFA Europa League៕

ក្រុមកីឡាកររបស់ Chelsea
ក្រុមកីឡាកររបស់ Chelsea

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]