ភ្នំពេញ៖ ក្រោយល្បីល្បាញនៅលើបណ្តាញសង្គមហ្វេសប៊ុក កំពូលអ្នកលក់អនឡាញ ឬកំពូលអ្នកលក់ថែមៗនៅលើអនឡាញ កំពុងមានទីផ្សារយ៉ាងខ្លាំង ត្រូវបានម្ចាស់អាជីវកម្មជាច្រើនជួលទៅឈរលក់ និងផ្សព្វផ្សាយផលិតផល ដោយជាក់ស្តែងម្សិលមិញនេះ តារាធុងប៉េត្រូរូបនេះ ក៏បានបង្កភាពកក្រើកនៅឃ្លាំងលក់រថយន្ត S-Auto នៅបណ្តោយផ្លូវ ៥៩៨។

វត្តមានកំពូលអ្នកលក់ប៉េត្រូលើអនឡាញនៅឃ្លាំងលក់រថយន្ត S-Auto នាថ្ងៃម្សិលមិញ បានធ្វើឲ្យអ្នកលេងបណ្តាញទំនាក់ទំនងសង្គមចាប់អារម្មណ៍ចូលទស្សនាខ្ទង់ ៣ ទៅ ៤ K ក្នុង១នាទី ដែលធ្វើឲ្យកំណើនអ្នកទស្សនានៅនាទីបញ្ចប់មានចំនួនជាង ១ សែនដង ។

វត្តមានរបស់តារាលក់ធុងប៉េត្រូ ឬកំពូលអ្នកលក់លើអនឡាញ ដែលមានប្រវត្តិជូរចត់រូបនេះ បានឡាយផ្ទាល់នៅលើផេក S-Auto ដោយមានអ្នក Share រហូតដល់ទៅ ២៣០០ និង Like មានចំនួន ៣.៥ K ហើយអ្នកទស្សនាសរុបមានរហូតដល់ទៅ ១៣៨ K ដែលជាចំនួនមួយលើសលប់បំផុត ។

ជាមួយតម្រូវការមិនអាចខ្វះបានក្នុងការប្រើប្រាស់រថយន្តរបស់មហាជន ក៏បានចូលមកសួរតម្លៃរថយន្តផ្សេងៗ ខណៈដែលឃ្លាំងលក់រថយន្តខាងលើមានរថយន្តគ្រប់ប្រភេទតាមតម្រូវការ និងរថយន្តដែលកំពុងពេញនិយមសម្រាប់ពលរដ្ឋជិះនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ។

កន្លងទៅថៅកែ S-Atuo លោក ប៊ុន រតនា បានលើកឡើងថា សម្រាប់ S-Auto អាចធំធាត់ និងរីកចម្រើនមកដល់ថ្ងៃនេះ ដោយផ្តើមចេញពីទំនុកចិត្តជូនអតិថិជន ពោលគឺលក់ក្នុងភាពស្មោះស ដោយយករថយន្តល្អៗ ហើយក្រៅពីនេះបានផ្តល់សេវាកម្មរំលស់រថយន្តក្នុងតម្លៃធូថ្លៃ មានទាំងបង់ដោយមិនមានប្រាក់កក់ផងដែរ។

សម្រាប់បងប្អូនដែលមានបំណងចង់បានរថយន្តជិះគេចចេញពីស្ថានភាពក្តៅ ត្រូវខ្យល់ត្រូវភ្លៀង អាចធ្វើការទាក់ទងទិញរថយន្តជាមួយ S-Auto តាមរយៈប្រព័ន្ធទូរស័ព្ទ ០១២ ៥០០ ៣០៦ ឬអាចទាក់ទងទៅកាន់ហ្វេសប៊ុកផេក «S-Auto ទិញលក់រថយន្ត»៕ តោះមកទស្សនាវីដេអូឃ្លីបដូចខាងក្រោមនេះទាំងអស់គ្នា៖

តារាលក់ធុងប៉េត្រូនៅឃ្លាំងលក់រថយន្ត S-Auto
តារាលក់ធុងប៉េត្រូនៅឃ្លាំងលក់រថយន្ត S-Auto
តារាលក់ធុងប៉េត្រូនៅឃ្លាំងលក់រថយន្ត S-Auto
តារាលក់ធុងប៉េត្រូនៅឃ្លាំងលក់រថយន្ត S-Auto
តារាលក់ធុងប៉េត្រូនៅឃ្លាំងលក់រថយន្ត S-Auto

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]