បរទេស៖ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយតារាចម្រៀងស្រីល្បីឈ្មោះKaty Perry តែងខ្លួនជាតួអង្គតុក្កតា មកធ្វើគណកម្មការក្នុងកម្មវិធីប្រលងចម្រៀង American Idol។

ដោយតារាស្រីរូបនេះ តែងខ្លួនជា«Ursula» ហើយព្រមទាំងសម្តែងទឹកមុខ និងបញ្ចូលអារម្មណ៍តាមតួអង្គនៅក្នុងសាច់រឿងទៀតផង។ សម្រាប់ការតុបតែងខ្លួនវិញ នាងបានពាក់សក់ពណ៌ស លាបមុខពណ៌ស្វាយ ដែលដូចទៅនឹងរូបដើមបេះបិទ។

លើសពីនេះទៅទៀត Katy Perry បានស្លៀកសម្លៀកបំពាក់មួយឈុតនេះមកធ្វើគណៈកម្មការដាក់ពិន្ទុ និងផ្តល់យោបល់ទៅបេក្ខជន តាំងពីដើមរហូតដល់ចប់កម្មវិធី។

នេះមិនមែនជាលើកទីមួយទេ ដែលKaty Perryតែងខ្លួនតាមតួអង្គតុក្កតាបែបនេះ។​នាងក៏ធ្លាប់តែងខ្លួនជា Snow White និង Minnie Mouse នៅក្នុងកម្មវិធីផ្សេងៗកាលពីឆ្នាំ២០១៨ផងដែរ៕

ចង់ដឹងថាការតែងខ្លួននោះប្លែកយ៉ាងណា តោះ!ទៅទស្សនាទាំងអស់គ្នា៖

Katy Perry
Katy Perry
Katy Perry
Katy Perry
Katy Perry
Katy Perry
រូបភាពកាលពីមុនរបស់Katy Perry
រូបភាពកាលពីមុនរបស់Katy Perry

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]