វាជារឿងធម្មតាទេដែលពេលខ្លះអ្នកត្រូវសត្វមូសខាំ ដោយសារតែស្ថានភាពទីតាំងដែលអ្នករស់នៅសម្បូរសត្វមូសជាដើម។ តែនៅក្នុងនោះក៏មានមនុស្សមិនតិចអ្នកនោះទេ បែរជាត្រូវសត្វមូសយាយីខាំច្រើនជាងអ្នកដទៃ ឬអាចថានៅក្នុងចំណោមមនុស្សច្រើន មានតែអ្នកតែម្នាក់ដែលត្រូវមូសខាំ។

ដូច្នេះថ្ងៃនេះយើងខ្ញុំនឹងលើកឡើងហេតុផលចម្បងទាំង៦យ៉ាងដែលធ្វើឱ្យសត្វមូសខាំអ្នកជាងអ្នកដទៃ រួមទាំងវិធីការពារផងដែរ៖

មនុស្សខ្លះមូសខាំជាងអ្នកដទៃ

# មូលហេតុដែលមូសខាំ

១. មានឈាមប្រភេទ O

តាមអ្នកវិទ្យាសាស្រ្តបានរកឃើញថា អ្នកដែលមានឈាមគ្រុប O គឺជាចំណង់ចំណូលចិត្តរបស់សត្វមូសតែម្តង ដូច្នេះហើយបានជាអ្នកដែលមានប្រភេទឈាមមួយនេះ ទាក់ទាញសត្វមូសឱ្យរោមខាំជាងអ្នកមានប្រភេទឈាមដទៃទៀត។ ចំណែកអ្នកដែលត្រូវបានមូលចូលចិត្តខាំបន្ទាប់នោះ គឺអ្នកដែលមានឈាមប្រភេទ A។

២. ស្លៀកសំលៀកបំពាក់ពណ៌ងងឹតៗ

ការស្លៀកសំលៀកបំពាក់ពណ៌ស្រស់ៗ ភ្លឺៗ អាចជួយអ្នកលាក់បាំងពីពពួកសត្វមូសបាន ។ តែការស្លៀកសំលៀកបំបាក់ពណ៌រាងក្រមៅ ស្រអាប់ ឬខ្មៅនោះ នឹងអាចទាក់ទាញមូសមករោមខាំអ្នកជាមិនខាន។

៣. ទទួលទានគ្រឿងស្រវឹង

គ្រឿងស្រវឹងធ្វើឱ្យប្រព័ន្ធរំលាយអាហាររបស់អ្នកផលិតកាបូនឌីអុកស៊ីតច្រើន (Co2) ដែលអាចទាក់ទាញមូសមករោមខាំបាន។ ដូច្នេះត្រូវចាំថា គ្រឿងស្រវឹង គឺជាចំណាប់អារម្មណ៍របស់សត្វមូសហើយ។

មនុស្សខ្លះមូសខាំជាងអ្នកដទៃ

៤. ស្ត្រីមានផ្ទៃពោះ

ស្ត្រីមានផ្ទៃពោះ រាងកាយផលិតកាបូនឌីអុកស៊ីតច្រើន (Co2) ដែលជាហេតុធ្វើឱ្យរាងកាយរបស់ស្ត្រីមានផ្ទៃពោះទាក់ទាញមូសមកខាំច្រើនបែបនេះ។

៥. បែកញើស/មិនងូតទឹក

ក្លិនញើស ក៏ជាចំណង់ចំណូលចិត្តជាពិសេសសម្រាប់ពពួកសត្វមូសដែរ។ ដូច្នេះការដែលមិនងូតទឹកញឹកញាប់ ឬសម្អាតខ្លួនប្រាណឱ្យបានស្អាតល្អ ដោយបណ្តោយឱ្យបែកញើស ឬបន្សល់ក្លិនញើស អ្នកនឹងត្រូវមូសខាំច្រើនជាងមនុស្សធម្មតាដទៃទៀតជាមិនខាន។

៦. ក្លិនខ្លួន

ការធ្វើលំហាត់ប្រាណ បែកញើស និងការបន្សល់ក្លិនខ្លួនមិនល្អ អាចបង្កើតនូវអាស៊ីតឡាទិក(Lactic Acid) ដែលអាចភាយក្លិនទៅ ទាក់ទាញមូសមកខាំអ្នកខ្លាំងបំផុត។

មនុស្សខ្លះមូសខាំជាងអ្នកដទៃ

# វិធីបង្ការសត្វមូសខាំ

- កុំនៅកន្លែងណាដែលងងឹតៗ ឬកន្លែងដែលសម្បូរសត្វមូសខាំ
- បង្ការ និងកម្ចាត់រាល់កន្លែងដែលជាជម្រកសត្វមូស ជារួមកែប្រែបរិស្ថានរស់នៅល្អ និងមានអនាម័យ។
- ទទួលទានពពួកគ្រឿងទេសហឹរៗ ដូចជា ម្ទេស ម្រេច ខ្ទឹមបារាំង អាចកាត់បន្ថយការទាក់ទាញសត្វមូសបាន។
- ចៀងវាងទៅកន្លែងណាដែលសម្បូរសត្វមូស ដូចជា កន្លែងមានស្មៅខ្ពស់ៗ លូរទឹកស្អុយ ឬកន្លែងងងឹតៗជាដើម។
- ប្រើប្រាស់ផលិតផលការពារមូស ឬឧបករណ៍ដេញមូស
- ស្លៀកសំលៀកបំពាក់ជិតៗ ឬមានពណ៌ភ្លឺៗ និងរលុងជាងមុន ដែលអាចការពារមូសខាំបាន
- ឧស្សាហ៍ងូតទឹកជម្រះខ្លួនចេញ ដើម្បីបំបាត់ក្លិនញើស៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]