កូរ៉េខាងត្បូង ៖ តារាចម្រៀងប្រុសវ័យក្មេង សមាជិកក្រុម BTS គឺ Jungkook កាលពីពេលថ្មីៗនេះ បានធ្វើឲ្យអ្នកគាំទ្រទូទាំងពិភពលោក ភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្ដង ក្រោយពីរូបលោក បានបង្ហោះវីដេអូមួយ ដែលបង្ហាញថា លោកកំពុងហ្វឹកហាត់ក្បាច់ប្រដាល់ យ៉ាងស្ទាត់ជំនាញ។

ជាការពិតណាស់ កន្លងមក អ្នកគាំទ្រធ្លាប់បានដឹងរួចមកហើយថា Jungkook ជាមនុស្សដែលមានទេពកោសល្យ ជាច្រើនយ៉ាង ទាំងការច្រៀង ការ Rap ការ beatbox ការគូរគំនូរ និពន្ធចម្រៀង ថតរូប កាត់វីដេអូ និងជាច្រើនយ៉ាង ដែលទាក់ទាក់ទងនឹងផ្នែកសិល្បៈ ប៉ុន្តែមិនស្មានថា Jungkook ក៏មានចំណូលចិត្ត និងទេពកោសល្យលើ ការហាត់ប្រដាល់ផងដែរ។

ប៉ុន្តែបើសង្កេតមើល ឲ្យបានដិតដល់ទៅ Jungkook គឺពិតជាចូលចិត្តផ្នែកកីឡា និងការហ្វឹកហាត់រាងកាយ យ៉ាងខ្លាំង។ ដូច្នេះហើយទើបបានជា រូបលោកមានភាពរហ័សរហួន និងសុខភាពល្អ ថែមទាំងមានរាងកាយរឹងមាំ សាច់ដុំកង់ៗគួរឲ្យទាក់ទាញទៀតផង៕

ទស្សនារូបភាព និងវីដេអូខាងក្រោម ៖    

រូបភាព Jungkook
រូបភាព Jungkook
រូបភាព Jungkook

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]