ភ្នំពេញ៖ បង្គោលទីចំនួន២ ក្តារអមតារាង៤ បាល់១០គ្រាប់ អាវកាក់៣០ និងកោណហាត់បាល់៤០ និងការបង្ហាត់បាល់ទាត់ នឹងត្រូវបានផ្តល់ជូនសាលាបឋមសិក្សាចំនួន ១០០ ទូទាំងប្រទេសកម្ពុជានៅក្នុងគម្រោង “ទីលានបាល់ទាត់១០០” របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ ខេមបូឌា​។ គម្រោង “ទីលានបាល់ទាត់១០០” នេះបានប្រកាសឡើងនៅក្នុងកម្មវិធីគម្រប់ខួប១០០ឆ្នាំ របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ ខេមបូឌា កាលពីខែមករាកន្លងទៅនេះ។

នៅក្នុងខែកុម្ភៈ សាលាបឋមសិក្សា​៤​ដំបូង​គេ​បំផុត ដែល​បានទទួល​សម្ភាៈ​នោះ​គឺ សាលាបឋមសិក្សា​សំរោង ព្រៃ​សរ របោះ​អង្កាញ់ និង​សាលារៀន​របស់​អង្គការ​ផ្កាយ​សមុទ្រ ដែលមាន​ទីតាំង​នៅក្នុង​រាជធានី​ភ្នំពេញ​ផ្ទាល់​ រីឯនៅតាមខេត្តក្នុងជុំទីមួយអេ អាយ អេ ខេមបូឌាបានផ្តល់ជូនសាលាសរុបចំនួន ៣៣ នៅក្នុង​ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កំពង់សោម និងកំពត ។ នៅក្នុងពិធី​ប្រគល់ ដែល​បាន​ធ្វើឡើងរួមមាន​ការប្រគល់​សម្ភារៈ​កីឡា​ជា​ផ្លូវការ ដែលមានការចូលរួមពីដៃគូអាជីវកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ អម្រឹត និងការហ្វឹកហាត់​បាល់ទាត់​។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ ខេមបូឌា នឹងធ្វើការផ្តល់ជូនសម្ភារៈកីឡាដល់សាលាបឋមសិក្សាជាង ៦៣ ទៀត ដែលសាលាបឋមសិក្សាមួយចំនួនបានដាក់ពាក្យស្នើរសុំដោយខ្លួនឯង រីឯសាលាមួយចំនួនផ្សេងទៀតត្រូវបានណែនាំដោយដៃគូអាជីវកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត។ គួរបញ្ជាក់ផងដែរថា សម្រាប់ជុំទី២នេះ ខេត្តដែល អេ អាយ អេ ខេមបូឌា នឹងផ្តល់ជូនសម្ភារៈទាំងនោះនៅតាមខេត្ត ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ និងកំពង់ឆ្នាំង ហើយក្នុងនោះមាន ២៥​​ សាលា៕

ទីលានបាល់ទាត់១០០
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ ខេមបូឌា
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ ខេមបូឌា
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ ខេមបូឌា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]