ថៃ៖ នាពេលថ្មីៗនេះ បន្ទាប់ពីថតរឿងចប់ភ្លាម តារាសម្ដែងស្រី កញ្ញា Pimtdao ក៏ត្រូវបានក្រុមការងារ និងគ្រួសារ បញ្ចូនទៅមន្ទីរពេទ្យភ្លាមៗតែម្ដង ដោយហេតុការណ៍មួយនេះ បានធ្វើឲ្យបណ្ដាអ្នកគាំទ្ររបស់នាង មានក្ដីបារម្ភជាខ្លាំងផងដែរ។

ជាក់ស្ដែង នាមុនពេលកើតមានរឿងមួយនេះឡើង តារាសម្ដែងស្រី កញ្ញា Pimtdao បានកំពុងតែថតខ្សែភាពយន្តថ្មីមួយរបស់ខ្លួន នៅក្នុងល្អាងមួយកន្លែង ដោយពេលនោះ សុខៗស្រាប់តែនាងដួលសន្លប់តែម្តង ធ្វើឲ្យក្រុមការងារទាំងអស់នាំគ្នាភ័យឆោឡោគ្រប់គ្នា។

ជាមួយគ្នានោះ ទោះបីកញ្ញា Pimtdao បានដួលសន្លប់កំឡុងពេលថតរឿងក៏ពិតមែន តែភ្លាមៗនោះ នាងក៏បានអង្គុយ ដោយសុំឲ្យក្រុមការងារជួយយកបំពង់អុកស៊ីសែនដាក់ឲ្យនាង មុនពេលបន្តការងារខ្លួនរហូតដល់ចប់ ទើបសម្រេចចិត្ត ចេញទៅពេទ្យចូលបន្ទប់សង្គ្រោះបន្ទាន់តែម្ដង។

យ៉ាងណាមិញ ការខិតខំប្រឹងប្រែងដើម្បីការងាររបស់នាង បានធ្វើឲ្យមហាជនមានក្ដីអាណិត និងជាពិសេសបានកោតសរសើរជាខ្លាំង ចំពោះទំនួលខុសត្រូវដ៏ខ្ពស់ចំពោះការងារ ហើយពួកគេគិតថានេះ ជាគំរូដ៏ល្អមួយដែលគួរយកតម្រាប់តាមទៀតផង៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

Pimtdao
Pimtdao
Pimtdao
Pimtdao
Pimtdao

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]