ចិន៖ ជារឿងដ៏កម្សត់មួយ ដែលធ្វើគ្រប់គ្នាទប់ទឹកភ្នែកស្ទើរតែមិនបាន ក្រោយដឹងពីខ្សែជីវិតរបស់តារាសម្តែងស្រី ជនជាតិចិនម្នាក់ដែលត្រូវឪពុកបង្កើត បោះបង់ចោលតាំងពីតូច។

បើយោងតាមប្រភពព័ត៌មានមួយ បានឲ្យដឹងថា តារាសម្តែងស្រីម្នាក់មានឈ្មោះថា Rachel Momo ដែលនាងត្រូវឪពុកបោះបង់ចោលនៅគំនរសម្រាម តាំងពីនាងមានអាយុ១ឆ្នាំ ដោយសំណាងល្អម្តាយ នាងមកទាន់ក៏រើសយកទៅចិញ្ចឹម។

មានពេលមួយ នាងបានចូលសម្ភាសន៍ ក្នុងកម្មវិធីទូរទស្សន៍ជាមួយអ្នកម្តាយ នៅក្នុងកម្មវិធី Rachel Momo ស្រាប់តែស្រក់ទឹកភ្នែកភ្លាមៗ ក្រោយពិធីករសួរពីប្រវត្តិរបស់នាង។

ដោយនាងបាននិយាយរៀបរាប់ថា នាងធំធាត់ឡើងជាមួយម្តាយ ព្រោះម្តាយនិងឪពុកនាងបានលែងលះគ្នាតាំងពីនាងនៅតូច។ នាងនិងម្តាយ រស់នៅយ៉ាងសុខសប្បាយ ដោយគ្មានអ្នកណាបង្កឲ្យមានបញ្ហាទេ។ នាងបានដឹងពីការលំបាករបស់ម្តាយដែលត្រូវធ្វើការ ដើម្បីចិញ្ចឹមនាងតាំងពីតូចរហូតដល់ធំ ហើយនាងថែមទាំងប្តេជ្ញាចិត្តហ៊ានយកជីវិតមកការពារម្តាយរបស់ខ្លួនទៀតផង។

ជាមួយគ្នានោះដែរ ពិធីករ បានសាកសួរនាងពីរឿងឪពុក ភ្លាមនោះនាងស្រាប់តែនិយាយថា ឪពុករបស់នាងមិនចូលចិត្តក្មេងស្រីទេ ពេលនាងអាយុ១ឆ្នាំគាត់បានយកនាងទៅបោះចោលនៅគំនរសម្រាម តែសំណាងល្អម្តាយរបស់នាងរើសយកមកចិញ្ចឹម។ នាងបានបន្ថែមទៀតថា ទោះបីជានាងមិនដែលស្អប់ឪពុក តែមិនបានន័យថានាងព្រមអភ័យទោសសម្រាប់រឿងកន្លងមកទេ។

ឪពុកបង្កើតរបស់ Rachel Momo បានចូលរួមនៅក្នុងកម្មវិធីមួយ ហើយគាត់បាននិយាយថា «Rachel Momoអកតញ្ញូនឹងគាត់ មិនធ្លាប់សួរសុខទុក្ខ ហើយសូម្បីតែថ្លៃចិញ្ចឹម៥០លានយាន់ក៏នាងមិនព្រមឲ្យដែរ»។ ឪពុករបស់ Rachel Momoបាននិយាយបន្ថែមទៀតថា នាងរកលុយច្រើនបែបនេះគួរតែឲ្យគាត់ខ្លះ។

ក្រោយគ្រប់គ្នាបានដឹងពីរឿងនេះ ក៏មានការបញ្ចេញមតិយោបល់ជាច្រើន តាមការគិតរៀងៗខ្លួន ចំពោះឪពុកដែលមើលឃើញតម្លៃរបស់កូនស្រី នៅពេលដែលនាងមានលុយ និងភាពល្បីល្បាញតែប៉ុណ្ណោះ៕

Rachel Momo
Rachel Momo
Rachel Momo
ឪពុករបស់Rachel Momo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]