អង់គ្លេស៖ ក្លិបបាល់ទាត់ Manchester City កំពុងចាប់អារម្មណ៍ក្នុងការបំបែកកំណត់ត្រាទិញចូលកីឡាករថ្មីនារដូវក្តៅខាងមុខនេះ។ គោលដៅធំរបស់ Man City នារដូវក្តៅនេះ គឺកីឡាករខ្សែបម្រើ Rodrigo Hernández​ របស់ Atletico Madrid។ គួរបញ្ជាក់ថា ក្លិប Manchester City បានធ្វើការចាយលុយធំម្តងកាលពីរដូវកាលមុន សម្រាប់ការនាំយកកីឡាករ Riyad Mahrez ពីក្លិប Leicester City ក្នុងតម្លៃ ៦០លានផោន។

កីឡាករ Rodrigo Hernández
លោក Pep Guardiola និង Fernandinho

យ៉ាងណាក្តី Man City កំពុងសម្លឹងមើលការនាំចូលខ្សែបម្រើល្អមួយរូបសម្រាប់ពង្រឹងក្រុម ខណៈដែលកីឡាករបម្រើតំណែងនេះនាពេលបច្ចុប្បន្នគឺ Fernandinho ក៏ជិតឈានចូលដល់វ័យ ៣៤ឆ្នាំទៅហើយដែរ។ បើយោងតាម The Telegraph បានឱ្យដឹងថា ក្លិប Man City សម្លឹងឃើញថា Rodri ជាកីឡាករម្នាក់ដែលសាកសមបំផុត ក្នុងការជំនួសតំណែងរបស់ Fernandinho។ ដោយឡែក បើតាមប្រភពដដែលនេះបានបញ្ជាក់ថាកីឡាករវ័យ ២២ឆ្នាំខាងលើនេះ មានតម្លៃទិញផ្តាច់កិច្ចសន្យាចំនួន ៦០.៦លានផោន ដែលជាតម្លៃថ្មីក្នុងការបំបែកកំណត់ត្រាទិញដូរកីឡាកររបស់ក្លិប Manchester City។

គួរបញ្ជាក់ថា Rodri បានចាកចេញពីក្លិប Villareal មកចូលរួមជាមួយ At.Madrid កាលពីរដូវកាលមុន ក្នុងតម្លៃខ្លួនចំនួន ១៨លានផោន៕ 

កីឡាករ Rodrigo Hernández
កីឡាករ Rodrigo Hernández

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]