ភ្នំពេញ៖ បើយើងក្រឡែកទៅមើល ក្នុងអឡុងឆ្នាំ ២០០០ វិញប្រាកដជាមានទស្សនិកជនមិនតិចនោះទេ ស្គាល់ពីតារាសម្ដែង និងជាពិធីករ ដ៏មានប្រជាប្រិយភាពសម្បុរស្រអែម លោក លាន អាហ្រ្វីលគីនីន ជាក់ជាមិនខាន ។

បើទោះបីជាពេលបច្ចុប្បន្ននេះ លោក លាន អាហ្រ្វីលគីនីន បានចាកឆ្ងាយពីជីវិតសិល្បៈក៏ពិតមែនទែន តែមានប្រិយមិត្តជាច្រើននៅតែបន្តការគាំទ្រ លោក ដដែល។ ជាមួយគ្នានេះដែរ តារាសម្ដែង និងជាពិធីករលោក លាន អាហ្រ្វីលគីនីន រូបនេះបែបជា​ជោគជ័យខ្លាំងជាមួយការងារ និងមុខជំនួញ ព្រមទាំងជីវិតគ្រួសាររបស់ ខ្លួនទៅវិញ ។

ជាក់ស្ដែង កាលពីយប់មិញនេះ បើតាមការបង្ហោះរបស់ លោក លាន អាហ្រ្វីលគីនីន នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ ខ្លួន ធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ជាមួយនឹងរូបភាពប្រពន្ធរបស់ លោក ។

ក្នុងនោះផងដែរអតតីតារាសម្ដែង និងជាពិធីករ រូបនេះក៏បានភ្ជាប់ជាការបង្ហោះថា៖ «រូបមួយសន្លឹកនេះចង់ផុសយូរហើយ បងចង់ប្រាប់ថាសុំទោសប្រពន្ធសម្លាញ់ បងខុស បងទុកអូនចោលបងមិនមានពេលសម្រាប់ អូនបងសុំទោសគ្រប់យ៉ាងខួបបងគំរប់44ឆ្នាំហើយចឹង បងសុំ......» ដោយឃើញបែបនេះមានប្រិយមិត្តជាច្រើនបានលាន់មាត់ថា ផ្អែមល្ហែម គ្រប់ៗគ្នា ៕

តោះដើម្បីជា្របច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖ 

លាន អាហ្រ្វីលគីនីន
លាន អាហ្រ្វីលគីនីន
លាន អាហ្រ្វីលគីនីន
លាន អាហ្រ្វីលគីនីន
សំណេររបស់ លាន អាហ្រ្វីលគីនីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

លាន អាហ្រ្វីលគីនីន