បរទេស៖ ជាច្រើនឆ្នាំមកហើយ ដែលតារាចម្រៀងប៉ុប នាង Selena Gomez បានរងនូវជំងឺបាក់ទឹកចិត្តខ្លាំង រហូតចូលមន្ទីរពេទ្យ ដើម្បីសម្រាកព្យាបាល អស់មួយរយៈធំ ដែលធ្វើឲ្យហ្វេន មានការកង្វល់ចិត្ត ពេលឃើញអាយដលខ្លួន ក្នុងសភាពបែបនេះ។

ប៉ុន្តែកាលពីថ្មីៗនេះដែរ នាងក៏បានបង្ហាញមុខមាត់ជាថ្មី សក់រួញៗ ស្លៀកឈុតធម្មតា ដែលដើរលេង ជាមួយនឹងមិត្តភក្តិរបស់នាង ជាថ្មី។ ជាពិសេស រូបថតដែលត្រូវគេថតបាន ឃើញនាង ហាក់ដូចជា មានសាច់ឈាមជាងមុន ទ្រលុកទ្រលន់ មិនសូវស្រឡូនស្អាត។

ទោះបីជាយ៉ាងណាក៏ដោយ ក៏នៅតែធ្វើឲ្យហ្វេន សប្បាយចិត្ត ក្រោយឃើញស្នាមញញឹមរបស់នាង ដែលគ្មានទុក្ខកង្វល់ ដូចនឹងរូបថតកាលពីមុន ដែលពួកគេបានឃើញ គឺទឹកមុខនាង​តែងតែ ស្រគត់ស្រគុំ និងមិនសូវញញឹមស្រស់ ដូចពេលនេះទេ។

ជាពិសេស ហ្វេនសំណូមពរ ឲ្យSelena Gomez ផ្តល់សេចក្តីសុខឲ្យខ្លួនឯង ឲ្យបានច្រើនៗ និងយកពេលថែទាំសុខភាពឲ្យបានល្អ ទើបជារឿងប្រសើរ៕

Selena Gomez ពេលនេះ
Selena Gomez ពេលនេះ
Selena Gomez ពេលនេះ
Selena Gomez ពេលនេះ
Selena Gomez ពីមុន
Selena Gomez ពីមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]