ភ្នំពេញ៖ បើយោងតាមប្រធានផ្នែកលក់ និងដៃគូអាជីវកម្មរបស់ក្រុមហ៊ុន សាមសុង បានបញ្ជាក់ថាចាប់តាំងពីថ្ងៃដាក់សម្ពោធលក់ជាផ្លូវការកាលពីដើមខែមេសា ឆ្នាំ២០១៩ កន្លងទៅនេះរួចមក Samsung Galaxy A10 និង A20 គឺពិតជាទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ ដោយធ្វើឱ្យចំនួននៃការទិញពីសំណាក់អតិថិជនមានការកើនឡើងយ៉ាងច្រើនគួរឱ្យភ្ញាក់ផ្អើលបំផុត។

Samsung Galaxy A10 និង A20

គួរបញ្ជាក់ផងដែរថា មកទល់ពេលនេះ Samsung Galaxy A10 និង A20 ទទួលបានជោគជ័យយ៉ាងខ្លាំងសម្រាប់ទីផ្សារស្មាតហ្វូនស្ថិតក្នុងតម្លៃសមរម្យបំផុតក្នុងប្រទេសកម្ពុជា។ ហើយអ្វីដែលធ្វើការទាក់ចិត្ត និងទទួលបានប្រជាប្រិយភាពហួសពីការស្មាននោះគឺដោយសារតែវាមានរូបរាងស្លីមស្អាតបែបស៊ីវីល័យ អេក្រង់ពេញតួ កាមេរ៉ាច្បាស់ ទំហំផ្ទុកធំ ថាមពលថ្មធំ បច្ចេកវិទ្យាស្កេនក្រយៅដៃ និងប្រើផ្ទៃមុខដើម្បីដោះសោ ជាពិសេសស្មាតហ្វូនទាំងពីរនេះអមមកជាមួយតម្លៃដែលអាចទទួលយកបានបើធៀបទៅនឹងផលិតផលស្មាតហ្វូនដទៃទៀត ដែលមានតម្លៃប្រហាក់ប្រហែលគ្នា។ ហេតុផលទាំងអស់នេះហើយដែលជាមូលហេតុក្នុងការទាក់យកចិត្តរបស់អ្នកប្រើប្រាស់បានយ៉ាងច្រើននោះ។

ជាថ្មីម្តងទៀតចំពោះ Galaxy A10 គឺមានតម្លៃត្រឹមតែ $139 ប៉ុណ្ណោះ រីឯ Galaxy A20 វិញគឺមានតម្លៃតែ $179 ដែលមកជាមួយនឹងជម្រើស ៣ ពណ៌ដ៏ស៊ីវិល័យគឺ ពណ៌ខ្មៅ ពណ៌ខៀវ និងពណ៌ក្រហម។

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ចើញមកកាន់សាខា និងដេប៉ូចែកចាយរបស់ក្រុមហ៊ុន សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុត ឬអាចទំនាក់ទំនងមកកាន់លេខ 1800 20 3232៕

Samsung Galaxy
Samsung Galaxy
Samsung Galaxy

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]