ភ្នំពេញ៖ កាលពីម្សិលមិញនេះមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម ក្រោយដឹងថាតារាកំប្លែងដ៏មានប្រជាប្រិយភាពនាយតាក់ស៊ី បានស្ងាត់ពីសិល្បៈ ជាមួយនឹងស្ថានភាពជំងឺជាច្រើន រហូតសុខចិត្តលះបង់កូន និងភរិយារបស់ខ្លួនឲ្យទៅរកអ្នកថ្មីផ្សេង។

ដំណឹងមួយនេះ បានធ្វើឲ្យអ្នកគាំទ្រមួយចំនួនបានគិតថា លោក និងភរិយាប្រហែលជាទំនាក់ទំនងស្នេហា ប្រេះស្រាំឬក៏មានបញ្ហាមួយចំនួនជាក់ជាមិនខាន ដោយគ្រាន់តែប្រើប្រាស់ពាក់ទាំងនេះ កុំឲ្យមហាជនសង្ស័យប៉ុណ្ណោះ។

តែមិនបានប៉ុន្មានផង យោងតាមគណនីហ្វេសប៊ុកឈ្មោះ San Prum បានធ្វើការរៀបរាប់បន្ថែមពីលើ ជាមួយនឹងពាក្យសម្តីរបស់នាងភីម ដែលជាភរិយាពីរឿងក្នុងចិត្ត ជាសាធារណៈ ដោយក្នុងនោះលោកបានទម្លាយយ៉ាងដូច្នោះថា៖

សារបង្ហាញពីសម្តីពិតរបស់ អ្នកនាងភីម

ក្រោយពីបានដឹងបែបនេះ បណ្តាអ្នកគាំទ្រជាច្រើនពិតជាអាណិតដល់តារាប្រុសរូបនេះយ៉ាងខ្លាំង ដែលត្រូវមកជួបបញ្ហាបែបនេះ មិនត្រឹមតែប៉ុណ្ណោះអ្នកគាំទ្រក៏បានសរសើរដល់ភរិយាលោក ដែលទោះជាប្តីបែបនេះ ក៏នាងនៅតែស្រលាញ់ និងចង់មើលថែស្វាមីរបស់ខ្លួនរហូតដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

នាយតាក់ស៊ី និងគ្រួសារ
នាងភីម
នាយតាក់ស៊ី
នាយតាក់ស៊ី
នាយតាក់ស៊ី
នាយតាក់ស៊ី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយតាក់ស៊ី