ថៃ៖ កាលពីពេលយប់មិញនេះ ត្រូវជាថ្ងៃខួបកំណើតរបស់អ្នកម្តាយ តារាសម្តែងស្រី កញ្ញា Bella Ranee ហើយ នៅក្នុងឆ្នាំថ្មីនេះផងដែរ Bella ក៏បានប្រារព្ធធ្វើពិធីជប់លៀងតូចមួយលក្ខណៈគ្រួសារនៅផ្ទះ ដើម្បីអបអរសាទរជូនដល់ថ្ងៃពិសេស របស់អ្នកម្តាយខ្លួនផងដែរ។

ជាមួយនឹងកម្មវិធីដ៏ពិសេសមួយនេះដែរ អ្វីដែលរឹតតែបានធ្វើឲ្យមហាជន មានការចាប់អារម្មណ៍ខ្លាំងនោះ គឺគេបានឃើញ តារាសម្ដែងស្រី កញ្ញា Bella ក៏បានរៀបចំកាដូជានាឡិកាដៃពេជ្រមួយ ដែលម្ដាយរូបនាងបានស្រលាញ់មកជាយូរហើយ ដោយក្នុងនោះ បានធ្វើឲ្យម្ដាយតារាស្រីរូបនេះ រំភើបសប្បាយចិត្ត ញញឹមសឹងបិទមាត់មិនជិតនោះឡើយ។

យ៉ាងណាមិញ នេះក៏មិនមែនជាលើកទីមួយ ដែលតារាស្រី កញ្ញា Bella បានធ្វើរឿងពិសេសៗចំពោះម្ដាយនាងនោះទេ ព្រោះថាកន្លងមកឲ្យតែគ្រប់ពេលមានកម្មវិធីសំខាន់អ្វីមួយ គឺនាងតែងតែមានជាកាដូតិចតួចផ្សេងៗ ជូនទៅដល់អ្នកមានគុណនាងមិនដែលខានខកនោះទេ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

Bella និងម្ដាយ
Bella និងម្ដាយ
Bella និងម្ដាយ
Bella និងម្ដាយ
Bella និងម្ដាយ
គ្រួសារ Bella

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]