កូរ៉េខាងត្បូង៖ ប្រសិនបើប្រិយមិត្តជាអ្នកគាំទ្រវិស័យKPOPនោះ ប្រាកដជាស្គាល់ច្បាស់នូវក្រុមចម្រៀងនារីល្បីឈ្មោះTWICE។

TWICE ជាក្រុមចម្រៀងនារីដែលមានសមាជិក៩នាក់ និងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ផលិតកម្ម JYP Entertainment។ អាចនិយាយបានថា TWICE ជាក្រុមចម្រៀងមួយដែលទទួលបានភាពជោគជ័យនៅលើវិថីសិល្បៈ ព្រោះក្រុមនេះទទួលបានការគាំទ្រ និងការពេញចិត្តពីសំណាក់ហ្វេន តាំងពីពូកគេDebutមកម្ល៉េះ។

ជាក់ស្តែង កាលពីថ្ងៃទី២២ ខែមេសានេះ TWICEបានធ្វើការComeback ជាមួយបទចម្រៀងថ្មី ដែលមានចំណងជើងថា «FANCY»។ សម្រាប់ចម្រៀងថ្មីនេះដែរធ្វើឲ្យហ្វេនៗមានការភ្ញាក់ផ្អើលជាខ្លាំង ជាមួយការតុបតែងខ្លួនបែបស៊ិចស៊ី ដែលមានខុសប្លែកស្ទើរតែទាំងស្រុង ជាមួយបទចម្រៀងចាស់ៗរបស់ពួកគេ។

ប៉ុន្តែសម្រាប់ការផ្លាស់ប្តូរតែងខ្លួនពីCuteទៅស៊ិចស៊ីនេះទៀតសោត ក៏ទទួលបានសរសើរពីហ្វេនៗ ទៅកាន់សមាជិកនីមួយៗមិនដាច់ពីមាត់ផងដែរ៕

ទស្សនាវីដេអូទាំងអស់គ្នា៖

TWICE
ការតុបតែងខ្លួននៅក្នុងចម្រៀងថ្មី
ការតុបតែងខ្លួននៅក្នុងចម្រៀងថ្មី
ការតុបតែងខ្លួននៅក្នុងចម្រៀងថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]