សៀមរាប៖ កម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក «X Factor Cambodia» ដែលបានប្រមូលផ្តុំគណៈកម្មការសុទ្ធតែជាតារាលំដាប់កំពូលប្រចាំប្រទេសមករួមគ្នាមានដូចជាលោក ខេមរៈ សិរីមន្ត កញ្ញា ឱក សុគន្ធកញ្ញា លោក ណុប បាយ៉ារិទ្ធ និងកញ្ញា សុខ សីឡាលីន បានចាប់ផ្តើមប្រត្តិបត្តិការណ៍ស្វែងរកអ្នកមានសម្លេងល្អឯកហើយ។

កាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ២០១៩ ម្សិលមិញនេះកម្មវិធី «X Factor Cambodia» បានចុះទៅដល់ផ្ទាល់ក្នុងទីរួមខេត្តសៀមរាប ដើម្បីធ្វើការផ្សព្វផ្សាយនឹងជ្រើសរើសអ្នកដែលមានសម្លេងពីរោះៗចូលមកក្នុងកម្មវិធី។

បេក្ខជនបេក្ខនារីជាច្រើនបានមកចូលរួមប្រលងវគ្គជម្រុះដំបូង ដែលកំពុងធ្វើឡើងនៅមជ្ឈមណ្ឌល THE HERITAGE WALK ទីរួមខេត្តសៀមរាប តាំងពីម៉ោង ៧ ព្រឹក ក្នុងភាពសប្បាយរីករាយ និងជឿជាក់។ ហើយសង្កេតឃើញថាមានការចូលរួមពីបេក្ខជនបេក្ខនារីយ៉ាងច្រើនកុះករត្រៀបត្រាតែម្តង ដែលនេះបង្ហាញពីប្រជាប្រិយភាពរបស់កម្មវិធី «X Factor Cambodia» ក៏ដូចជាទូរទស្សន៍ហង្សមាស HDTV ផងដែរ។

សម្រាប់ទីតាំងវគ្គជម្រុះដំបូងបន្ទាប់នឹងធ្វើឡើងនៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៩ ក្នុងទីរួមខេត្តកំពង់សោម ហើយក៏មានការប្រគំតន្រ្តីមុនមួយថ្ងៃផងដែរ គឺនៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៩ ដែលមានការចូលរួមពីកំពូលតារាចម្រៀងល្បីៗ ជាពិសេសគឺវត្តមានគណៈកម្មការរបស់កម្មវិធី «X Factor Cambodia» ទាំង ៤ ផងដែរ។

កម្មវិធី «X Factor Cambodia»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]