ភ្លៀងធ្លាក់ខ្លាំងដូចព្យុះ ធ្វើឲ្យទីក្រុងឌូបៃដ៏ទំនើបនេះ បានលិចលង់គ្រប់ទីកន្លែង
មហាសង្រ្កាន្តខ្មែរ ៣ថ្ងៃ ប៊ូសស្រ្តងជាប់ជាភេសជ្ជៈប៊ូវកម្លាំងលេខ១ សប្បាយខ្លាំង មនុស្សច្រើនវ៉ាដាច់គេ
មនុស្ស ៨ នាក់បានរងរបួសក្រោយការរញ្ជួយដីនៅជប៉ុន កម្រិត ៦,៣រ៉ិចទ័រ។
បន្ទាប់ពី បានផ្ញើសាររំលែកទុក្ខនៅល្ងាចថ្ងៃទី១៨ ខែមេសា នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប បានចាត់ឲ្យ អ្នកឧកញ៉ា ឡេង ប្រុស ដឹកនាំបុគ្គលិកជាន់ខ្ពស់ នៃគ្រួសារ Galaxy អញ្ជើញចូលបុណ្យសព មហាឧបាសកអ្នកឧកញ៉ា គឹម ចំរើន (លឹម តេកអៀក) ដែលត្រូវជាឪពុកបង្កើតរបស់លោកជំទាវ គឹម ចាន់ណា (ភរិយា អ្នកឧកញ៉ា លាង ម៉េង)និងត្រូវជាឪពុកក្មេករបស់អ្នកឧកញ៉ា លាង ម៉េង ដែលបានធ្វើមរណកាល កាលពីថ្ងៃពុធ ៩កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០:០៥ នាទីព្រឹកក្នុងជន្មាយុ ៨៣ឆ្នាំ ដោយជរាពាធ។