នៅពាក់កណ្តាលឆ្នាំ២០២៧ នាវាដឹកនាំទំនិញធំៗ អាចដឹកទំនិញត្រង់ចូលចតនៅកំពង់ផែសីហនុ ដោយមិនបាច់ផ្ទេរទំនិញនៅប្រទេសទី៣ ខណៈតម្លៃចុះ ២០០ដុល្លារក្នុងមួយទូរកុងតឺន័រ

//s9.kh1.co/63/637e4aa0ed7a88654bb111ff1e48d5ce7b7904a3.jpg
Khmerhome

 ៣០-កក្កដា-២០២៦ ១២ល្ងាច · ៤ ថ្ងៃមុន

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ថ្លែងថា នៅពាក់កណ្តាលឆ្នាំ២០២៧ នាវាដឹកនាំទិនិញធំៗ អាចដឹកទំនិញត្រង់ចូលចតនៅកំពង់ផែព្រះសីហនុ ដោយមិនបាច់ផ្ទេរទំនិញនៅប្រទេសទី៣ ខណៈតម្លៃចុះ ២០០ដុល្លារក្នុងមួយទូរកុងតឺន័រ ដែលនេះជាអ្វីៗដែលរាជរដ្ឋាភិបាលខិតខំប្រឹងប្រែងធ្វើ។

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ថ្លែងថា នៅពាក់កណ្តាលឆ្នាំ២០២៧ នាវាដឹកនាំទិនិញធំៗ អាចដឹកទំនិញត្រង់ចូលចតនៅកំពង់ផែព្រះសីហនុ ដោយមិនបាច់ផ្ទេរទំនិញនៅប្រទេសទី៣ ខណៈតម្លៃចុះ ២០០ដុល្លារក្នុងមួយទូរកុងតឺន័រ ដែលនេះជាអ្វីៗដែលរាជរដ្ឋាភិបាលខិតខំប្រឹងប្រែងធ្វើ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «អត្រាពន្ធគយថ្មី ក្នុងការនាំចូលពីកម្ពុជា ទៅសហរដ្ឋអាមេរិក បន្ទាប់ពីការស៊ើបអង្កេតអនុលោមភាព នៃមាត្រា ៣០១ ច្បាប់ពាណិជ្ជកម្ម សហរដ្ឋអាមេរិក» ដែលបានរៀបចំធ្វើនៅស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ទុនច្រើនណាស់ក្នុងការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន, ទាក់ទាញគម្រោងវិនិយោគដាក់ទុនសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ, បានបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណន, យើងកំពុងតែពង្រីកកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុជំហានទី១ ដែលមានជម្រៅទឹក ១៤ម៉ែត្រកន្លះ ដែលអនុញ្ញាតឲ្យនាវាប្រហែលជា ៩៣% ដែលធ្វើដំណើរនៅតំបន់អាស៊ីប៉ាស៊ីហ្វិកនេះ អាចចូលចតនៅកំពង់ផែយើងបាន។

https://s9.kh1.co/__image/w=650,h=433,q=100/d5/d5e3f98bfabef3077cbbb8364a5fd4817771ce8f.jpeg

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល គូសបញ្ជាក់ទៀតថា សព្វថ្ងៃនេះមានតែនាវា ១៨%ទេ ដែលចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប៉ុន្តែពេលយើងធ្វើកំពង់ផែទឹកជ្រៅចប់នៅប្រហែលជាឆ្នាំ២០២៧ ខាងមុខនេះ អាចខែ ៤ ខែ ៥ អាចធ្វើចប់ នោះនាវា ៩៣% អាចចូលចតនៅកំពង់ផែក្រុងព្រះសីហនុបាន ហើយតម្លៃនឹងចុះ ២០០ដុល្លារក្នុងមួយទូ ដោយសារយើងដឹកទំនិញត្រង់តែម្ដង ដោយមិនបាច់ផ្ទេរនៅប្រទេសទី៣ នេះជាអ្វីៗដែលរដ្ឋាភិបាលខិតខំប្រឹងប្រែងធ្វើ ដើម្បីប្រកួតប្រជែងតម្លៃបន្ថែមនៅក្នុងតំបន់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថ្លែងបន្តថា នៅពេលដែលកំពង់ផែទឹកជ្រៅនេះ សាងសង់រួចរាល់ នឹងអាចអនុញ្ញាតឲ្យកប៉ាល់ដែលសមត្ថភាពផ្ទុកកុងតឺន័ររហូតដល់ជាង ៤ពាន់កុងតឺន័រ អាចចូលចតដែលពេលនោះកប៉ាល់ប្រមាណ ៩៣% នៃកប៉ាល់ក្នុងតំបន់អាស៊ី ចូលចតនៅកម្ពុជាបាន ដែលនឹងធ្វើឱ្យតម្លៃដឹកជញ្ជូនទាបជាងមុន ដែលតាមការប៉ាន់ស្មានតម្លៃដឹកជញ្ជូន អាចចុះជាង ២០០ដុល្លារក្នុងមួយកុងតឺន័រ។

https://s9.kh1.co/__image/w=650,h=366,q=100/0b/0be784d2948bf1bc6efac89de21bb0439393ddf4.jpeg

លើសពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បន្ថែមទៀតថា បច្ចុប្បន្ននេះកំពង់ផែស្វយ័តក្រុងព្រះសីហនុ អាចអនុញ្ញាតឱ្យនាវាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច ចូលបានតែប្រមាណតែ ១៨%ប៉ុណ្ណោះ មានន័យថា ក្នុងចំណោម ១០០កប៉ាល់ អាចចូលចតបានតែ ១៨ ឬ ១៩ កប៉ាល់ និងអនុញ្ញាតឱ្យនាវាដែលផ្តុកកុងតឺន័របានតែ ១៥០០ប៉ុណ្ណោះ។

សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅនេះ អាចជាចំណតកប៉ាល់ធំដែលផ្តល់ភាពងាយស្រួលក្នុងការដឹកជញ្ជូន និងកាត់បន្ថយការដឹកជញ្ជូនឱ្យមានតម្លៃទាបនាពេលអនាគតផងដែរ ស្របពេលដែលចំណតកំពង់ផែស្វយ័តក្រុងព្រះសីហនុក្នុងជំហានទី១ ដែលមានប្រវែង ៣៥០ម៉ែត្រ និងជម្រៅទឹក ១៤.៥ម៉ែត្រ ដោយទទួលបានប្រាក់កម្ចីជាង ២០០លានដុល្លារពីជប៉ុន បានចាប់ផ្តើមដំណើរការសាងសង់នៅឆ្នាំ២០២៣៕

ដោយ៖khmerhome

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T