សកម្មភាពបេក្ខជនចូលក្នុងមណ្ឌលប្រឡងព្រឹកថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ, ក្នុងករណីរកឃើញថាបានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ

//s9.kh1.co/f3/f3c13bbf0e1c1d5cd6cb47b956d2b92720bf3bc3.jpg
សង្គម

 ២៨-សីហា-២០២៥ ៨ព្រឹក · ៦ ម៉ោងមុន

សកម្មភាពបេក្ខជនចូលក្នុងមណ្ឌលប្រឡងព្រឹកថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ, ក្នុងករណីរកឃើញថាបានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។

តាមក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា បេក្ខជនទាំងអស់បាន​ចូលក្នុងមណ្ឌលប្រឡងនៅគ្រប់រាជធានី ខេត្ត ដោយមានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ពីសំណាក់គណៈមេប្រយោគ អាជ្ញាធរមានសមត្ថកិច្ច អង្គភាពប្រឆាំងអំពើពុករលួយ នាព្រឹកថ្ងៃទី១ នៃដំណើរការសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ២៨ សីហា ២០២៥។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពដដែល បានបន្តថា បេក្ខជនទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់នូវបទប្បញ្ញត្តិ កម្រិតវិន័យសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

ក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់បេក្ខជនទាំងអស់ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវ សំណៅឯកសារនានា ឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថាបានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។

ចំពោះដំណើរការសំណេរនាព្រឹកនេះ មាន២មុខវិជ្ជា គឺប្រវត្តិវិទ្យា និងជីវវិទ្យាសម្រាប់ថ្នាក់វិទ្យាសាស្ត្រ និង ផែនដី និងបរិស្ថានវិទ្យា ប្រវត្តិវិទ្យាសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម។

ប្រភព៖ ក្រសួងព័ត៌មាន

https://s9.kh1.co/__image/w=650,h=867,q=100/19/194b411bb1cfc927a0186c45b3edebc95e7a638e.jpeg
https://s9.kh1.co/__image/w=650,h=488,q=100/4d/4df3bc3316cde3ad7351f691214c8ecd0803892f.jpeg
https://s9.kh1.co/__image/w=650,h=488,q=100/52/5288b781e00999a55ecc6ce877a034b280880f0e.jpeg
https://s9.kh1.co/__image/w=650,h=488,q=100/6c/6ca6c634f31d27c0951541f9c2c287f4bd283fa2.jpeg
https://s9.kh1.co/__image/w=650,h=867,q=100/c4/c426bed8de4929a9a04bbe4812654213c8de48be.jpeg
https://s9.kh1.co/__image/w=650,h=488,q=100/32/32be5a8dea1260f3e856eefb703bd6f748e72103.jpeg
https://s9.kh1.co/__image/w=650,h=367,q=100/06/063dccde2adb8f0bc4dac59d75871e01a24e1d00.jpeg
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

//s9.kh1.co/5d/5d43f0beac067534fc611fa6c4752f3f7219f926.jpg

ដោយសារស្ថានការណ៍ជម្លោះប្រដាប់អាវុធនៅតាមព្រំដែន កម្ពុជា-ថៃ បេក្ខជនដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅខេត្តចំនួន២ ត្រូវមានការរៀបចំលក្ខណៈពិសេស

 ២៨-សីហា-២០២៥ 
 ១ល្ងាច · មួយម៉ោងមុន
//s9.kh1.co/fd/fd6f6a4ee0e96f7cd584bd3ebcd3f3d78e30b38e.jpg

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារជូនពរដល់បេក្ខជន បេក្ខនារីទាំងអស់ ដែលកំពុងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៤-២០២៥នេះ ទទួលបានលទ្ធផលវិជ្ជមាន

 ២៨-សីហា-២០២៥ 
 ១០ព្រឹក · ៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T