អ្នកនាំពាក្យក្រសួងការពារជាតិ៖ ក្រោយបទឈប់បាញ់ចូលជាធរមាន មានការវិវត្តន៍ជាបន្តបន្ទាប់ជាមួយនឹងការពិភាក្សាទ្វេភាគីនៃប្រទេសទាំងពីរ កម្ពុជា-ថៃ

//s9.kh1.co/ec/ec6c412bc154f0310af96b17eb52c05beb749356.jpg
សង្គម

 ២៥-សីហា-២០២៥ ៨ព្រឹក · ១៨ ម៉ោងមុន

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា ក្រោយបទឈប់បាញ់ចូលជាធរមានកាលពីរំលងអាធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥មកឃើញថា មានការវិវត្តន៍ជាបន្តបន្ទាប់ជាមួយនឹងការពិភាក្សាទ្វេភាគិនៃប្រទេសទាំងពីរដូចជា កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)។

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា ក្រោយបទឈប់បាញ់ចូលជាធរមានកាលពីរំលងអាធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥មកឃើញថា មានការវិវត្តន៍ជាបន្តបន្ទាប់ជាមួយនឹងការពិភាក្សាទ្វេភាគិនៃប្រទេសទាំងពីរដូចជា កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលជាភាពចាំបាច់សម្រាប់ភាគីទាំងពីរ ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព ជាពិសេសការនាំមកវិញនូវប្រក្រតីភាពនៃទំនាក់ទំនងលើគ្រប់វិស័យនៃប្រទេសក្បែរខាងទាំងពីរសម្រាប់ជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។ ការថ្លែងឱ្យដឹងយ៉ាងដូច្នេះពីអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាធ្វើឡើងក្នុងការធ្វើសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកជំទាវអ្នកនាំពាក្យបានគូសបញ្ជាក់ថា កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) គឺជាការបញ្ជាក់ឡើងវិញអំពីសារៈសំខាន់នៃការបន្តទំនាក់ទំនងឱ្យបានទៀងទាត់រវាងបណ្តាយោធាក្នុងតំបន់ បណ្តាយោធានៅតាមភូមិភាគ និងបណ្តាអង្គភាពនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ ព្រមទាំងប្រឹងប្រែងនៅក្នុងការដោះស្រាយរាល់បញ្ហាដោយសន្តិវិធីបញ្ចៀសការប៉ះទង្គិចនានាស្របតាមស្មារតីដែលបានឯកភាពគ្នានៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)៕

ប្រភព៖ ក្រសួងព័ត៌មាន

https://s9.kh1.co/__image/w=650,h=434,q=100/b5/b554c14ff7096916000ccf2168ae356b021d4aba.jpg
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

//s9.kh1.co/89/89dcc81f7f6ca96489ee279932f6b49a223cdecc.jpg

កម្ពុជា និងថៃ ឯកភាពគ្នាក្នុងការរក្សាទំនាក់ទំនងជាប្រចាំ រវាងបណ្តាយោធភូមិភាគ និងតំបន់យោធា ព្រមទាំងបណ្តាអង្គភាព នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងខិតខំដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងជៀសវាងការប៉ះទង្គិចគ្នា

 ២៥-សីហា-២០២៥ 
 ១២ល្ងាច · ១៤ ម៉ោងមុន
//s9.kh1.co/0e/0e587c51cc9abce77d54f2d39c17d03950aae733.jpg

រដ្ឋសភាកម្ពុជាស្នើសុំភាគីថៃអនុវត្តឱ្យបានខ្ជាប់ខ្ជួនម៉ឺងម៉ាត់កិច្ចព្រមព្រៀងបទឈប់បាញ់ ដើម្បីជាផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រជាជាតិទាំងពីរកម្ពុជា-ថៃ

 ២៥-សីហា-២០២៥ 
 ៩ព្រឹក · ១៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T