កម្ពុជា-អារ៉ាប៊ី សាអូឌីត បានឯកភាពបង្កើននូវកិច្ចសហប្រតិបត្តិការមួយគ្នាលើវិស័យទេសចរណ៍ និងកសិកម្ម

//s9.kh1.co/2e/2e37641bf80db909308e63d10e63bd71743de1fe.png
Khmerhome

 ០២-កក្កដា-២០២៥ ៩ព្រឹក · ១៦ ម៉ោងមុន

ប្រធានសភានៃព្រះរាជាណាចក្រអារ៉ាប៊ី សាអូឌីត ចង់ឱ្យអារ៉ាប៊ីសាអូឌីតនិងកម្ពុជា មានជើងហោះហើរត្រង់បង្កើនភ្ញៀវទេសចរនិងកិច្ចសហប្រតិបត្តិការកសិកម្ម ខណៈ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានឯកភាពចំពោះការលើកឡើងនេះ។

https://s9.kh1.co/__image/w=650,h=342,q=100/2e/2e37641bf80db909308e63d10e63bd71743de1fe.png
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ ប្រធានសភានៃព្រះរាជាណាចក្រអារ៉ាប៊ី សាអូឌីត ចង់ឱ្យអារ៉ាប៊ីសាអូឌីតនិងកម្ពុជា មានជើងហោះហើរត្រង់បង្កើនភ្ញៀវទេសចរនិងកិច្ចសហប្រតិបត្តិការកសិកម្ម ខណៈ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានឯកភាពចំពោះការលើកឡើងនេះ។

តាមការឯកភាពគ្នានេះ សម្តេចតេជោ ហ៊ុន​ សែន បានអនុញ្ញាតឱ្យ លោក Abdullah Muhammad Ibrahim Al-Sheikh ប្រធានសភា អារ៉ាប៊ី សាអូឌីត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា នារសៀលថ្ងៃអង្គារទី១ ខែកក្កដា ឆ្នាំ២០២៥។

https://s9.kh1.co/__image/w=650,h=434,q=100/3e/3e1b0ba9fafec042b4ea8a9b10dfc887fa2b5836.jpg

លោក បានអរគុណ សម្ដេចតេជោ ចំណាយពេលវេលាឱ្យលោកបានជួបពិភាក្សានាពេលនេះ ដោយបានសរសើរអំពីទំនាក់ទំនងរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីតដែលមានការរីកចម្រើនជាបន្តបន្ទាប់។

https://s9.kh1.co/__image/w=650,h=434,q=100/dc/dc76a59808445f00a81e6ea406efc5b0e884ec7e.jpg

លោក បានគូសបញ្ជាក់ថា ក៏ចង់ឃើញភាពរីកចម្រើនរវាងប្រទេសទាំងពីរកាន់តែមានភាពល្អប្រសើរកើនឡើងទៀតតាមរយៈភាគីទាំងពីរផ្លាស់ប្ដូរនៃដំណើរទស្សនកិច្ច នៃថ្នាក់ដឹកនាំប្រទេសទាំងពីរ ដើម្បីឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។

https://s9.kh1.co/__image/w=650,h=434,q=100/a8/a872d38e6ad8d73c0e03ed3e5148ee1a2732cd40.jpg

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា សម្ដេចតេជោ បានសម្ដែងនៅក្តីរីករាយដែលបានជួប លោក Abdullah សម្ដេចបានចាត់ទុកដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះ ជាផ្នែកដ៏សំខាន់ នៃការជំរុញទំនាក់ទំនងប្រទេសទេសពីរឱ្យកាន់តែល្អប្រសើរទាំងក្នុងក្របខណ្ឌនីតិបញ្ញត្តិ និងនីតិប្រតិបត្តិ។

https://s9.kh1.co/__image/w=650,h=434,q=100/e2/e21d50917fac2e0e18443a8c6d8a1f8eb46391b7.jpg

បើតាម ប្រធានសភាអារ៉ាប៊ីសាអូឌីត ក៏បានបញ្ជាក់ពីការជំរុញទំនាក់ទំនងប្រទេសទាំងពីរតាមរយៈការផ្សាភ្ជាប់កិច្ចសហប្រតិបត្តិការ ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលលោកបានចាត់ទុកថាជាចំណុចសំខាន់ ក្នុងការរុញច្រើនទំនាក់ទំនងនេះឱ្យកាន់តែល្អប្រសើរ។

https://s9.kh1.co/__image/w=650,h=434,q=100/35/3561fbd181a03334b69d2367f3e1a409ecbdc496.jpg

លោក បានលើកឡើងទៅលើកការចាប់អារម្មណ៍លើវិស័យកសិកម្ម និងទេសចរណ៍នៅក្នុងប្រទេសកម្ពុជា ដែលក្នុងវិស័យទេសចរណ៍ប្រទេសទាំងពីរនៅមិនទាន់មានជើងហោះហើរ ហើយក៏មិនទាន់មានក្រុមហ៊ុនទេសចរណ៍ច្រើនដែលទៅទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត និងនាំទេសចរណ៍ពីអារ៉ាប៊ីសាអូឌីតមកកម្ពុជាដែរ ច្រើនដែរ។ ដូច្នេះ ចង់ឱ្យភាគីទាំងពីរ បង្កើននូវកិច្ចសហប្រតិបត្តិការមួយគ្នាឱ្យកាន់តែល្អប្រសើរ លើវិស័យទេសចរណ៍និងកសិកម្ម ជាដើម។

https://s9.kh1.co/__image/w=650,h=434,q=100/93/93cb1cb66697e2e1ed713292b111efb07a1422a3.jpg

សម្ដេចតេជោ ហ៊ុន សែន បានឯកភាពចំពោះការលើក ឡើងរបស់លោក Abdullah ហើយក៏បានលើកឡើងអំពីសក្តានុពលរបស់ប្រទេសកម្ពុជាដែលអ្នកវិនិយោគរបស់អារ៉ាប៊ីសាអូឌីតគួរតែសម្លឹងមកនឹងធ្វើការសិក្សា និងវិនិយោគក្នុងវិស័យសំខាន់ៗក្នុងប្រទេសកម្ពុជាគឺវិស័យកសិកម្មតែម្ដង។

https://s9.kh1.co/__image/w=650,h=434,q=100/5d/5d06de35d507ebffc3bfc4df911d175e13651eae.jpg

សម្ដេច បញ្ជាក់ថាវិស័យកសិកម្មនៅកម្ពុជាគឺមានសក្តានុពលច្រើនដែលត្រូវការវិនិយោគពីក្រៅប្រទេស ហើយប្រសិនបើអារ៉ាប់ប៊ីសាអូឌីតចាប់អារម្មណ៍គួរតែពិនិត្យទៅលើការវិនិយោគលើវិស័យកសិកម្ម កសិឧស្សាហកម្ម ពិសេសកាកែច្នៃផលិតផលកសិកម្មដើម្បីធ្វើការនាំចេញ។ កម្ពុជា សព្វថ្ងៃមានសមត្ថភាពផលិត ដែលជាវត្ថុធាតុដើម ប៉ុន្តែនៅមានកង្វះខាតក្នុងការកែច្នៃដើម្បីនាំចេញ។

https://s9.kh1.co/__image/w=650,h=434,q=100/4d/4d9fbe13baca3599e5e7344458f8c26d9f913035.jpg

ទាក់ទងទៅនឹងទេសចរណ៍ សម្ដេចតេជោ ចង់ឃើញអារ៉ាប់ប៊ីសាអូឌីតមានការហោះហើរត្រង់មកកាន់ប្រទេសកម្ពុជា ដែលមិនត្រឹមតែប្រជាជនរ៉ាប៊ីសាវ៉ាឌីតមកកាន់ប្រទេសកម្ពុជាប៉ុណ្ណោះនោះទេ តែប្រជាជននៅតំបន់មជ្ឈឹមបូព៌ានិងអាចធ្វើដំណើរមកកាន់ប្រទេសកម្ពុជាបានផងដែរ ហើយក៏ជាការបង្កើតនូវកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរប្រជាជននិងប្រជាជនផងដែរ។

https://s9.kh1.co/__image/w=650,h=434,q=100/a8/a872d38e6ad8d73c0e03ed3e5148ee1a2732cd40.jpg

នាឱកាសនោះ សម្ដេចតេជោ ក៏បានលើកឡើងទាក់ទងទៅនឹងអង្កររបស់កម្ពុជាទទួលបានការចាប់អារម្មណ៍លើទីផ្សារអន្តរជាតិជាច្រើន ដែលជាអង្ករមិនមានជាតិគីមី ហើយទទួលបានការផ្ដល់តម្លៃហើយអាចវាយលុកទៅលើទីផ្សារគ្រប់ទីកន្លែង ប៉ុន្តែចំណុចសំខាន់គឺយើងនៅខ្វះការកែច្នៃដើម្បីនាំចេញ៕

https://s9.kh1.co/__image/w=650,h=434,q=100/3a/3a7563d556658066c70a944f890e0fb6feb9bbcf.jpg

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T