គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ បន្ទាយមានជ័យ វឌ្ឍនភាព៧៥% កម្ចីពីធនាគារកូរ៉េ

//s9.kh1.co/85/85693bd3903b5286afda11448831d40c09dcd829.jpg
Khmerhome

 ០៨-ឧសភា-២០២៥ ៣ល្ងាច · មួយថ្ងៃមុន

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ ខេត្តបន្ទាយមានជ័យ ដែលសម្រេចបានប្រមាណ ៧៥% ក្រោមហិរញ្ញប្បទានពីធនាគារកូរ៉េ Eximbank ដោយចាប់ផ្ដើមការសាងសង់ក្នុងខែធ្នូ ឆ្នាំ២០២១ និងគ្រោងបញ្ចប់ក្នុងខែមិថុនា ឆ្នាំ២០២៦ ខាងមុខ។

https://s9.kh1.co/__image/w=650,h=434,q=100/c3/c31c417493529b3c384c64df9e2641977554cd12.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាយមានជ័យ៖ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ ខេត្តបន្ទាយមានជ័យ ដែលសម្រេចបានប្រមាណ ៧៥% ក្រោមហិរញ្ញប្បទានពីធនាគារកូរ៉េ Eximbank ដោយចាប់ផ្ដើមការសាងសង់ក្នុងខែធ្នូ ឆ្នាំ២០២១ និងគ្រោងបញ្ចប់ក្នុងខែមិថុនា ឆ្នាំ២០២៦ ខាងមុខ។

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ ខេត្តបន្ទាយមានជ័យត្រូវប្រើរយៈពេលសាងសង់ចំនួន ៥៤ខែ ដោយចាប់ផ្ដើមការសាងសង់ក្នុងខែធ្នូ ឆ្នាំ២០២១ និងគ្រោងបញ្ចប់ក្នុងខែមិថុនា ឆ្នាំ២០២៦ ខាងមុខ។

https://s9.kh1.co/__image/w=650,h=434,q=100/ca/cad0fa8c667709c056c7ec0f5e3cf583cdec2d50.jpg

ការងារសំខាន់ៗ របស់គម្រោងរួមមាន៖ ទី១-ស្តារប្រព័ន្ធធារាសាស្ត្រប្រឡាយមេចំនួន ៦ខ្សែ សរុប ៩២,៦៥គីឡូម៉ែត្រ ទី២-សាងសង់ទំនប់អាងទឹក ៣កន្លែង (អាងទឹកវាំងហែង អាងទឹកពង្រ និងអាងទឹកកន្សែង) សរុបប្រវែង ២០,៣៦គីឡូម៉ែត្រ និងស្តារអាងទឹកទាំង៣ ដែលអាចស្តុកទឹកបានប្រមាណ ២២,៨លានម៉ែត្រត្រីគុណ និង ទី៣-សាងសង់សំណង់សិល្បការ្យសរុបចំនួន ២០៨កន្លែង។

https://s9.kh1.co/__image/w=650,h=434,q=100/e4/e49a4b7542e737cf81d2e6f8fcd67e25e2f135a4.jpg

គម្រោងនេះ មានសក្តានុពលគ្របដណ្តប់លើក្រុងប៉ោយប៉ែត ក្រុងសិរីសោភ័ណ ស្រុកម៉ាឡៃ និងស្រុកអូរជ្រៅ ព្រមទាំងមានប្រជាកសិករទទួលផលប្រមាណ ៤២ ២១៣គ្រួសារ។

https://s9.kh1.co/__image/w=650,h=434,q=100/2b/2bb7da91bf10b8350866c133f1fe32cd3da80763.jpg

លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយថ្នាក់ដឹកនាំ លោក លោកស្រី មន្ត្រីបច្ចេកទេសក្រសួង និង មន្ទីរធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យ បានចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងនេះ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥។

https://s9.kh1.co/__image/w=650,h=434,q=100/ae/ae183dc62b2a8132ce154f798f07528f5e0a20d5.jpg

ក្នុងថ្ងៃដដែល ក៏បានចុះពិនិត្យជាក់ស្តែងទីតាំងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់បវេល ក្នុងខេត្តបាត់ដំបង ដែលកំពុងដំណើរការសិក្សាគ្រោងប្លង់លម្អិត និងគ្រោងដំណើរការសាងសង់នាដើមឆ្នាំ២០២៦ ក្រោមហិរញ្ញប្បទានឥណទានពីធនាគារកូរ៉េ (EDCF/K-Eximbank)។

https://s9.kh1.co/__image/w=650,h=434,q=100/30/3022e4ca597a6771ab64f73763b26a665a600d8d.jpg

ក្នុងឱកាសនេះ លោក រដ្ឋមន្រ្តីបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបាន ជាពិសេស កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារគម្រោង មន្ទីរធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ព្រមទាំងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ដែលបានបង្កលក្ខណៈឱ្យគម្រោងអនុវត្តទៅបានតាមផែនការដែលបានគ្រោងទុក។

https://s9.kh1.co/__image/w=650,h=434,q=100/e7/e70b2fb5b75405292621e649c325400005020477.jpg

ជាមួយគ្នានេះ លោក ក៏បានណែនាំបន្ថែមដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ត្រូវបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីឱ្យការអនុវត្តគម្រោងទាំងនេះសម្រេចបានជោគជ័យប្រកបដោយគុណភាពខ្ពស់ និងបម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងតំបន់បានយូរអង្វែង៕

https://s9.kh1.co/__image/w=650,h=434,q=100/09/09d56e3cc1b0a2a388bf2602ef21a3296e1d0b71.jpg
https://s9.kh1.co/__image/w=650,h=434,q=100/01/01f054d96e49d208b0be2733f294f024e3428674.jpg

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T