ក្រសួងអភិវឌ្ឍន៍ជនបទ ប្រកាសខេត្តក្រចេះជាខេត្តទី២០ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

//s9.kh1.co/9d/9da2fd75eba58a82ed6d24056f4bfe11cfb5e118.jpg
Khmerhome

 ០៥-ឧសភា-២០២៥ ១១ព្រឹក · ៣ ម៉ោងមុន

លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ប្រកាសទទួលស្គាល់ជាផ្លូវការ ខេត្តក្រចេះជាខេត្តទី២០ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។

https://s9.kh1.co/__image/w=650,h=433,q=100/8a/8a91afce6716c1e7304b2b403bcb5af6493672b9.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រចេះ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ប្រកាសទទួលស្គាល់ជាផ្លូវការ ខេត្តក្រចេះជាខេត្តទី២០ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។

បន្ទាប់ពីស្តាប់របាយការណ៍ស្វាគមន៍ពីសំណាក់ អភិបាលខេត្ត និងតំណាងអង្គការដៃគូ អង្គការទស្សនៈពិភពលោកអន្ដរជាតិរួចមក លោក ឆាយ ឫទ្ធិសែន បានអញ្ជើញជាអធិបតីក្នុងពីធីប្រកាសទទួលស្គាល់ជាផ្លូវការខេត្តក្រចេះ ទទួលបានជ័យលាភី ODF បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តក្រចេះសម្រេចបានលើគ្រប់វិស័យ។

https://s9.kh1.co/__image/w=650,h=434,q=100/f6/f6963a28f5bb0562aef3d4f5ec9c0908317e70ac.jpg

លោក បានថ្លែងបន្តថា ក្នុងនោះ​ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាពិសេសជីវភាពរស់នៅកាន់តែល្អប្រសើរឡើង ការផ្លាស់ប្ដូរទម្លាប់  និងការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យដែលបានធ្វើឱ្យប្រជាពលរដ្ឋបានផ្លាស់ប្តូរទម្លាប់ពីការផឹកទឹកគ្មានសុវត្ថិភាព មកផឹកទឹកស្អាតជួយទ្រទ្រង់សុខភាព។

https://s9.kh1.co/__image/w=650,h=433,q=100/2f/2f2bd9af8dbdbdf24348aa44465c312b5ff5c9ab.jpg

ផ្លាស់ប្ដូរពីការបន្ទោបង់ពាសវាលពាសកាល មកការប្រើប្រាស់បង្គន់អនាម័យត្រឹមត្រូវ និងមានរបៀបរស់នៅប្រកបដោយបរិស្ថានល្អ មានភាពស៊ីវិល័យ ព្រមទាំងបានអំពាវនាវដល់រដ្ឋបាលខេត្ត និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យបន្តរក្សាលើការផ្គត់ផ្គង់ទឹក និងអនាម័យជនបទ ជាពិសេសការរិះរកយន្តការរក្សានិរន្តរភាពខេត្ត ODF និងជំរុញការងារទៅសម្រេច ODF Plus នាពេលដ៏ខ្លីខាងមុខ។ ជាការថ្លែងបន្តទៀត លោក ឆាយ ឫទ្ធិសែន។

https://s9.kh1.co/__image/w=650,h=434,q=100/58/58c6dc5bc124e6983dc5dee554ba76d53c12ec6c.jpg

លោក រដ្ឋមន្រ្ដី ក៏បានជម្រាបជូនអង្គពិធីពី កម្មវិធីអាទិភាពទាំង៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ និងចក្ខុវិស័យច្បាស់លាស់របស់ក្រសួងក្នុងការកសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។

https://s9.kh1.co/__image/w=650,h=434,q=100/a2/a25b9da0ad0cc563f099a4c483ab83f42e1876b7.jpg

ពាក់ព័ន្ធនឹងវិស័យទឹកស្អាត និងអនាម័យជនបទ លោក រដ្ឋមន្រ្ដី បានបញ្ជាក់ថា ក្រសួងបាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពី ការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ដែលបច្ចុប្បន្នសម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសប្រមាណ ៨៩,៩០%។

https://s9.kh1.co/__image/w=650,h=434,q=100/c5/c538d95cadce0dcfc8d0c7c39f82a0f133614b7f.jpg

លោក បានបន្តថា ក្នុងនោះ អត្រាគ្របដណ្តប់ទឹកស្អាតកម្រិតមូលដ្ឋាន ៨៧,៤០% និងអនាម័យជនបទកម្រិតមូលដ្ឋាន ៩២,៤០% ហើយបានកំណត់ថានៅឆ្នាំ២០៣០ ប្រជាពលរដ្ឋនៅទូទាំងប្រទេសមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ និងការប្រតិបត្តិអនាម័យ ១០០% ព្រមទាំងរស់នៅក្នុងបរិស្ថានប្រកបដោយនិរន្ដរភាព៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T