គម្រោងជួសជុលទំនប់អាងទឹកកណ្តែក ក្នុងខេត្តឧត្តរមានជ័យ ផ្ដល់ទឹកស្រែប្រាំង-វស្សាជាង៨រយហិកតា វឌ្ឍនភាព ៥០%

//s9.kh1.co/4c/4c2a021d4b938db3fbf0f6524d04cb12249c6673.jpg
Khmerhome

 ០២-ឧសភា-២០២៥ ២ល្ងាច · ២០ ម៉ោងមុន

គម្រោងជួសជុលទំនប់អាងទឹកកណ្តែក ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ នឹងជួយបង្កើនសមត្ថភាពស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលរដូវវស្សាចំនួន ៦៨១ហិកតា រដូវប្រាំងចំនួន ១១៥ហិកតា និងដំណាំរួមផ្សំចំនួន ៣០ហិកតា វឌ្ឍនភាពសម្រេចបានប្រមាណ ៥០%។

https://s9.kh1.co/__image/w=650,h=487,q=100/bd/bd51bce37d44bcca723ebbd04d186b710de155f4.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឧត្តរមានជ័យ៖ គម្រោងជួសជុលទំនប់អាងទឹកកណ្តែក ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ នឹងជួយបង្កើនសមត្ថភាពស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលរដូវវស្សាចំនួន ៦៨១ហិកតា រដូវប្រាំងចំនួន ១១៥ហិកតា និងដំណាំរួមផ្សំចំនួន ៣០ហិកតា វឌ្ឍនភាពសម្រេចបានប្រមាណ ៥០%។

លោក លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម ក្នុងនាមតំណាង រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសក្រសួង ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងជួសជុលទំនប់អាងទឹកកណ្តែក ស្ថិតក្នុងសង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

https://s9.kh1.co/__image/w=650,h=488,q=100/21/21759582fb3f6f62f3d1620318555b35f1ab4214.jpg

តាមការចុះពិនិត្យ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ បានមានប្រសាសន៍ឱ្យថា គិតរហូតមកដល់ពេលនេះ ការងារដីសម្រេចបាន ៦០% និងការងារសំណង់សម្រេចបាន ៤០% ដោយឡែក វឌ្ឍនភាពនៃការងារសរុបសម្រេចបានប្រមាណ ៥០%។

លោក ប្រធាននាយកដ្ឋានវិស្វកម្ម បានបន្តថា ចំណែកឯ ការងារសំខាន់ៗរបស់គម្រោង រួមមាន៖ ទី១-ជួសជុលទំនប់អាងទឹកកណ្តែក ប្រវែង ៣ ២០០ម៉ែត្រ ទី២-សាងសង់សំណង់ទ្វារទឹក (ទ្វារ២) ចំនួន ២កន្លែង ទី៣-សាងសង់សំណង់បង្ហៀរ ចំនួន ១កន្លែង និងទី៤-រៀបថ្មធំជើងទេរទំនប់អាងទឹកកណ្តែក ប្រវែង ៤០០ម៉ែត្រ ចំនួន ១កន្លែង។

https://s9.kh1.co/__image/w=650,h=487,q=100/32/32844ff5315f13835242101e1cb070350036c38c.jpg

លោក បានបញ្ជាក់ថា គម្រោងនេះនឹងជួយបង្កើនសមត្ថភាពស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលរដូវវស្សាចំនួន ៦៨១ហិកតា រដូវប្រាំងចំនួន ១១៥ហិកតា និងដំណាំរួមផ្សំចំនួន ៣០ហិកតា សម្រាប់ប្រជាកសិករប្រមាណ ១០៧៤គ្រួសារ ក្នុងភូមិចំនួន៥ ស្ថិតក្នុងសង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកប្រធាននាយកដ្ឋានវិស្វកម្ម ក៏បានណែនាំដល់ក្រុមការងារសាងសង់ឱ្យអនុវត្តការងារទៅតាមបទដ្ឋានបច្ចេកទេសឱ្យបានហ្មត់ចត់ និងជំរុញអនុវត្តការងារឱ្យសម្រេចបានតាមផែនការគ្រោងទុក៕

https://s9.kh1.co/__image/w=650,h=487,q=100/19/191baf62ba21f0d33fa6f06adfa35a752c4823c8.jpg

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T