ធាតុអាកាស នៅបន្តចុះត្រជាក់ ជាពិសេសតំបន់ខ្លះ នឹងចុះត្រជាក់ខ្លាំងដល់ ១៧អង្សាសេ

//s9.kh1.co/8b/8b9ca9388d9f876e59ea6c2476e98554963961da.jpg
សង្គម

 ០៩-មករា-២០២៥ ១១ព្រឹក · ១៤ ថ្ងៃមុន

ធាតុអាកាស នៅបន្តចុះត្រជាក់ ជាពិសេសតំបន់ខ្លះ នឹងចុះត្រជាក់ខ្លាំងដល់ ១៧អង្សាសេ

សម្ពាធខ្ពស់នៅបន្តមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសានដែលគ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥៖

១-តំបន់វាលទំនាប៖

-សីតុណ្ហភាពមធ្យមអប្បបរមា ១៩°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣១°C។ ខ្យល់ បក់មកពីទិសឦសាន និងឧត្តរមានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។

២-តំបន់ខ្ពង់រាប៖

-សីតុណ្ហភាពមធ្យមអប្បបរមា ១៧°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣១°C។ ខ្យល់បក់មកពីទិសឦសាន និងឧត្តរមានល្បឿនមធ្យម៤ម៉ែត្រ/វិនាទី។

៣-តំបន់មាត់សមុទ្រ៖

-សីតុណ្ហភាពមធ្យមអប្បបរមា ១៩°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣១°C។ ខ្យល់ បក់មកពីទិសឦសាន និងឧត្តរ មានល្បឿនមធ្យម ៣,៥ម៉ែត្រ/វិនាទី។

-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,២៥ម៉ែត្រ៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

សេចក្តីជូនដំណឹង<br>
សេចក្តីជូនដំណឹង
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T