ក្រុមហ៊ុនចុងខឺប៉ីហ្វាង ចិន បានសិក្សាពីកាលានុវត្តភាពវិនិយោគកម្ពុជា២ឆ្នាំ មានបំណងបំណងបណ្តាក់ក្នុងវិស័យកែច្នៃកសិផល

//s9.kh1.co/bc/bce2579cc6a7cf1cfc294692275db70150da0202.jpg
Khmerhome

 ១៨-ធ្នូ-២០២៤ ៩ព្រឹក · ៨ ខែមុន

ក្រុមហ៊ុន ចុងខឺប៉ីហ្វាង មកពីទីក្រុងសិនយ៉ាង ខេត្តលាវនីង ប្រទេសចិន បានសិក្សាពីកាលានុវត្តភាពវិនិយោគនៅកម្ពុជាអស់រយៈពេលប្រមណ ២ឆ្នាំមកហើយ ពេលនេះមានបំណងបណ្តាក់ទុនវិនិយោគក្នុងវិស័យឧស្សាហកម្មកែច្នៃផលិតផលកសិកម្មសម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញ។

https://s9.kh1.co/__image/w=650,h=433,q=100/92/92a6ea02dcf5f6a06712cdf056bf2111d678d035.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ ក្រុមហ៊ុន ចុងខឺប៉ីហ្វាង មកពីទីក្រុងសិនយ៉ាង ខេត្តលាវនីង ប្រទេសចិន បានសិក្សាពីកាលានុវត្តភាពវិនិយោគនៅកម្ពុជាអស់រយៈពេលប្រមណ ២ឆ្នាំមកហើយ ពេលនេះមានបំណងបណ្តាក់ទុនវិនិយោគក្នុងវិស័យឧស្សាហកម្មកែច្នៃផលិតផលកសិកម្មសម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញ។

លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា អមដោយសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគិនចិន តំណាងដោយលោកស្រី ចូវ ហួយថុង អគ្គនាយករងក្រុមហ៊ុន ចុងខឺប៉ីហ្វាង មកពីទីក្រុងសិនយ៉ាង ខេត្តលាវនីង ប្រទេសចិន នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នាទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

https://s9.kh1.co/__image/w=650,h=434,q=100/bc/bce2579cc6a7cf1cfc294692275db70150da0202.jpg

ជំនួបនេះ មអគ្គលេខាធិការ បានសម្តែងនូវការស្វាគមន៍ជូនចំពោះគណៈប្រតិភូ និងបានគូសរំលេចពីកំណើននៃរំហូរវិនិយោគនៅកម្ពុជាជារួម ជាពិសេស កំណើនៃរំហូរវិនិយោគចិនមកកម្ពុជាក្នុងរយៈពេលប្រមាណ ១ទសវត្សរ៍ចុងក្រោយនេះ ដែលប្រភពទុនពីប្រទេសចិនជាប់ចំណាត់ថ្នាក់លេខ១ ឬលេខ២ ជារៀងរាល់ឆ្នាំ។

លោក ក៏បានធ្វើអត្ថាធិប្បាយអំពីបរិយាកាស និងរបបវិនិយោគកម្ពុជាដែលមានភាពអំណោយផល និងបើកចំហសម្រាប់វិនិយោគិនដោយគ្មានរើសអើង។

លោកស្រី ចូវ ហួយថុង ប្រធានគណៈប្រតិភូបានថ្លែងអំណរគុណ អគ្គលេខាធិការ និងសហការីដែលបានចំណាយពេលវេលាដ៏មមាញឹកទទួលជួបពិភាក្សាការងារនាឱកាសនេះ។

https://s9.kh1.co/__image/w=650,h=434,q=100/2e/2ef65f109db328d62f81318baa7cabd217f2cb19.jpg

លោកស្រី បានជម្រាបជូនថា បានធ្វើការសិក្សាពីកាលានុវត្តភាពវិនិយោគនៅកម្ពុជាអស់រយៈពេលប្រមណ ២ឆ្នាំមកហើយ។ នៅពេលនេះ ក្រុមហ៊ុនមានបំណងបណ្តាក់ទុនវិនិយោគក្នុងវិស័យឧស្សាហកម្មកែច្នៃផលិតផលកសិកម្មសម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញ។ ជាការគូសបញ្ជាក់ លោកស្រី ចូវ ហួយថុង។

លោក ជា វុទ្ធី បានបង្ហាញនូវការស្វាគមន៍ចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន ហើយបានជម្រាបជូនថា វិស័យកសិកម្មជាវិស័យអាទិភាព និងមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។

https://s9.kh1.co/__image/w=650,h=434,q=100/85/85ea0edd4c61d4e2b06736cdd9cb05e264284b18.jpg

លោក បានបញ្ជាក់ថា មួយវិញទៀត កម្ពុជាមានដំណាំយុទ្ធសាស្រ្តជាច្រើន ដូចជា ស្រូវ ដំឡូងមី និងស្វាយចន្ទី ជាដើម ដែលទាមទារឱ្យមានការវិនិយោគកែច្នៃក្នុងស្រុកដើម្បីបង្កើតតម្លៃបន្ថែម។

នាឱកាសនោះ អគ្គលេខាធិការបានជំរុញលើកទឹកឱ្យក្រុមហ៊ុនរួសរាន់សម្រេចចិត្តបណ្តាក់ទុនវិនិយោគ ដើម្បីច្បាមយកផលចំណេញឱ្យបានឆាប់៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T