លឿនៗតែម្តង? ទីបំផុត Man UTD រកបានគ្រូបង្វឹកថ្មីមកជំនួសលោក Ten Hag ហើយ

//s9.kh1.co/c1/c15d2c4ceae2fa4905355c33a25bd640ab34c9f8.jpg
កីទ្បា

 ៣១-តុលា-២០២៤ ១០ព្រឹក · ៨ ខែមុន

ទីបំផុត Man UTD រកបានគ្រូបង្វឹកថ្មីមកជំនួសលោក Ten Hag ផ្លូវការហើយ

បរទេស៖ ទីបំផុតក្រុមបិសាចក្រហម Manchester United រកបានគ្រូបង្វឹកថ្មីមកជំនួសកន្លែងលោក Erik Ten Hag ដែលត្រូវបានក្លិបបណ្តេញចេញពីតំណែងហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Erik Ten Hag
លោក Erik Ten Hag

យោងតាមការចុះផ្សាយដោយអ្នកកាសែត អ៊ីតាលី លោក Fabrizio Romano បានឱ្យដឹងថា Man UTD បានសម្រេចកិច្ចព្រមព្រៀងក្នុងការចុះកុងត្រាយកលោក Rúben Amorim ពីក្រុម Sporting Lisbon ហើយ។

លោក Rúben Amorim
លោក Rúben Amorim

កាលពីថ្ងៃទី ៣០ ខែ តុលាម្សិលមិញ ប្រភពដដែលបានអះអាងថា Man UTD បានយល់ព្រមចាយលុយចំនួន ១០ លានអឺរ៉ូ ឬប្រមាណជា (១០.៨៤ លានដុល្លារអាមេរិក) ដើម្បីផ្តាច់កុងត្រាយកបុរសសញ្ជាតិ ព័រទុយហ្គាល់ វ័យ ៣៩ ឆ្នាំរូបនេះពី Sporting តែម្តង។

គួរដឹងថា លោក Amorim គឺជាគ្រូបង្វឹករបស់ Sporting ហើយកុងត្រារបស់លោក គឺនៅសល់សុពលភាពដល់ខែ មិថុនា ឆ្នាំ ២០២៦។

លោក Rúben Amorim
លោក Rúben Amorim

ប្រភព Fabrizio Romano

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T