ទើបផ្ទុះរឿងពេជ្រ សម្បត្តិ ប៉ះ រិន ដេវីតក្តៅៗ ឥឡូវចេញមួយគូទៀតកាន់តែកក្រើកពេជ្រ ប៊ុនសិទ្ធ នឹងត្រូវជួបមិត្តរួមជាតិគូឡូ ៥៧ រូបនេះ

//s9.kh1.co/26/26ff6434fe9f0f988b98ae5daa5d1f9f5467b7e4.jpg
កីទ្បា

 ២២-សីហា-២០២៤ ៤ល្ងាច · ១០ ខែមុន

ទើបផ្ទុះរឿងពេជ្រ សម្បត្តិ ប៉ះ រិន ដេវីតក្តៅៗ ឥឡូវចេញមួយគូទៀតកាន់តែកក្រើកពេជ្រ ប៊ុនសិទ្ធ នឹងត្រូវជួបមិត្តរួមជាតិគូឡូ ៥៧ រូបនេះ

កម្ពុជា៖ ជឿជាក់ថា ប្រិយមិត្តអ្នកតាមដានវិស័យកីឡាប្រដាល់គុនខ្មែរច្បាស់ជាបានជ្រាបហើយ អំពីព័ត៌មានដ៏កក្រើកខ្លាំងក្នុងប៉ុន្មានថ្ងៃមកនេះ ដែលក្របីព្រៃពេជ្រ សម្បត្តិ នឹងត្រូវជួបជាមួយកីឡាករមិត្តរួមជាតិល្អដៃដូចគ្នា រិន ដេវីត នៅថ្ងៃទី ១៤ ខែ កញ្ញា ខាងមុខក្នុងសង្វៀនដ៏ធំមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពេជ្រ សម្បត្តិ និងរិន ដេវីត
ពេជ្រ សម្បត្តិ និងរិន ដេវីត

ជាការពិតណាស់ បើយើងនិយាយអំពីការប្រកួតដែលនឹងកើតឡើងមួយគូនេះ ធានាថានឹងក្លាយជាការប្រកួតដ៏កក្រើកប្រចាំប្រវត្តិសាស្ត្រគុនខ្មែរមួយ ព្រោះថានេះគឺជាការប្រកួតដែលអ្នកគាំទ្រចង់ឃើញ និងទន្ទឹងរង់ចាំជាយូរមកហើយ ហើយជាពិសេសនៅក្នុងការប្រកួតនោះក៏មានការប្រកួតដណ្តើមខ្សែក្រវាត់ផងដែរ ដោយវាយក្នុងលក្ខខណ្ឌ ៥ ទឹក លក្ខណៈហ្គង់តូច (MMA)។

ស្លេះត្រឹមរឿងពេជ្រ សម្បត្តិ និង រិន ដេវីត ប៉ុណ្ណេះ យើងងាកមកចាប់អារម្មណ៍ការប្រកួតថ្មីមួយគូទៀត ដែលទើបតែផ្ទុះនៅក្នុងថ្ងៃទី ២២ នេះ ហើយជាគូដែលអ្នកគាំទ្របានផ្គូរផ្គងជាយូរមកហើយដូចគ្នា នោះគឺដំរីយោលដៃពេជ្រ ប៊ុនសិទ្ធ នឹងត្រូវជួបគ្នាជាមួយអ្នកលេងចិត្តសាស្ត្របឺត សង្ឃឹម។

បឺត សង្ឃឹម និង ពេជ្រ ប៊ុនសិទ្ធ
បឺត សង្ឃឹម និង ពេជ្រ ប៊ុនសិទ្ធ

យោងតាមកិច្ចសម្ភាសន៍ជាមួយអេដមីនខាត់ ស្តង់ដា ពេជ្រ ប៊ុនសិទ្ធ កូនសិស្សរបស់លោកគ្រូពេជ្រ សុផាន់ បានបង្ហើបថា គាត់នឹងត្រូវជួបគ្នាជាមួយបឺត សង្ឃឹម លក្ខណៈដណ្តើមនៅក្នុងកម្មវិធីដ៏ធំមួយ នៅថ្ងៃទី ៥ ខែ កញ្ញា ខាងមុខ។

ដូច្នេះនេះអាចថាជាភាពមិនគួរឱ្យជឿមួយសម្រាប់ប្រដាល់គុនខ្មែរ ដែលគូលំដាប់ទាំងពីរនេះពិតជាអាចនឹងកើតមានឡើងមែន ស្របពេលដែលអ្នកគាំទ្រជាច្រើនបានផ្គូរផ្គងជាយូរមកហើយ ប៉ុន្តែទើបតែមកដល់ពេលនេះ ទើបគូប្រកួតទាំង ២ គូនេះនឹងអាចត្រូវជួបគ្នាបានសម្រេច បើមិនមានការប្រែម្រួលណាមួយនោះទេ៕

ពេជ្រ ប៊ុនសិទ្ធ
ពេជ្រ ប៊ុនសិទ្ធ
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T