អេស្ប៉ាញ៖ គ្រូបង្វឹកក្លិប Real Madrid លោក Carlo Ancelotti ជឿជាក់ថា កូនក្រុម Vinicius Junior នឹងឈ្នះពានរង្វាន់បាល់មាស Ballon d’Or នាឆ្នាំនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ បើយើងនិយាយពីគុណសម្បត្តិរបស់ Vinicius ឆ្នាំនេះ រូបគេពិតជាធ្វើបានច្រើនមែនទែន ដោយរូបគេបានរួមចំណែករកបាន ២៤គ្រាប់ និង Assists ១១លើក ជួយឱ្យ Real Madrid ឈ្នះពានធំៗដូចជា La Liga និង Champions League ជាដើម ហើយនៅក្នុងវគ្គផ្តាច់ព្រ័ត្រពាន UCL ទល់នឹង Dortmund កាលពីថ្ងៃអាទិត្យ ទី ២ ខែ មិថុនា កន្លងទៅ ខ្សែប្រយុទ្ធជម្រើសជាតិ ប្រេស៊ីល រូបនេះ ក៏បានចូលរួមចំណែកស៊ុតមួយគ្រាប់ផងដែរ។

ទាក់ទងនឹងរឿងខាងលើ លោក Ancelotti បាននិយាយថា៖
ការគិតរបស់ខ្ញុំ គឺ Vinicius នឹងឈ្នះពាន Ballon d’Or។ Carvajal, Bellingham Rodri ក៏ធ្វើបានល្អ ប៉ុន្តែ Vinicius ជា កីឡាករដែលមានទេពកោលសល្យ បានឈ្នះពាន La Liga Champions League ស៊ុតបញ្ចូលទីនៅក្នុងវគ្គ ៤ក្រុម និង វគ្គផ្តាច់ព្រ័ត្រ៕

ប្រភព៖ Fabrizio Romano