អង់គ្លេស៖ អ្នកចាត់ការទូទៅក្លិប Manchester City លោក Pep Guardiola បានទទូចឲ្យ អ្នកចាំទី Ederson Moraes ឆាប់សម្រេចចិត្តពីអនាគតរបស់ខ្លួនឲ្យលឿនៗ ខណៈ និយាយពីអារម្មណ៍ក្នុងចិត្ត គឺ លោកមិនចង់ឃើញកីឡាករសញ្ជាតិប្រេស៊ីលខាងលើចាកចេញនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ Ederson បច្ចុប្បន្ននៅសេសសល់កិច្ចសន្យាជាមួយ Man City រហូតដល់ខែ មិថុនា ឆ្នាំ ២០២៥ ខណៈ ពេលនេះរូបគេកំពុងមានទំនាក់ទំនងយ៉ាងខ្លាំងខ្លាក្នុងការផ្លាស់ទៅកាន់ក្រុមនៅលីគកំពូលអារ៉ាប៊ីសាអូឌីត។

ទាក់ទងនឹងរឿងខាងលើ លោក Pep បាននិយាយថា៖
ខ្ញុំចង់ឱ្យ Ederson សម្រេចចិត្តអនាគតរបស់គាត់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ខ្ញុំគ្រាន់តែសង្ឃឹមថា គាត់នឹងនៅបន្តជាមួយពួកយើង។ គាត់ជាកូនក្រុមដែលខ្ញុំស្រលាញ់ និង ចង់បាន៕

ប្រភព៖ sportskeeda