បរទេស៖ ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិ អេស្ប៉ាញ កីឡាករ Ferran Torres បានលើកឡើងថា គាត់គឺចង់បំបាក់ Kylian Mbappe រឿងរត់ល្បឿន នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន Euro ២០២៤ នាយប់រំលងអាធ្រាត្រថ្ងៃទី ៩ ខែ កក្កដា នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ ទាំង Torres និង Mbappe សុទ្ធតែជាកីឡាករដែលទទួលបានកំណត់ត្រារត់លឿនជាងគេបំផុតក្នុងពាន Euro ២០២៤ នេះ ដោយ Mbappe ឈរនៅលេខ ១ មានល្បឿនលឿនបំផុត ៣៦.៥ គីឡូម៉ែត្រក្នុងមួយម៉ោង ចំណែក Torres វិញឈរនៅលេខ ២ មានល្បឿនលឿនបំផុត ៣៦ គីឡូម៉ែត្រក្នុងមួយម៉ោង។

មុនការប្រកួតខាងលើមកដល់ Torres គេបានបោះសម្តីទៅ Mbappe យ៉ាងដូច្នេះថា៖
ចាំមើលប្រសិនបើខ្ញុំអាចមានឱកាសរត់ប្រណាំងជាមួយ Mbappe... ហើយខ្ញុំនឹងបំបាក់គាត់ចំពោះការរត់ល្បឿន នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររាត្រីនេះ៕

ប្រភព៖ Sportskeeda