ការស្តារប្រព័ន្ធប្រឡាយព្រែកហូរ ការពារទឹកជំនន់ស្ទឹងព្រែកត្នោត ខេត្តកណ្តាល វឌ្ឍនភាពបានប្រមាណ ៩៥%

//s9.kh1.co/e8/e8ff84bfb432f5c8bb721f5faa439d4be5e25f1c.png
Khmerhome

 ២៥-មិថុនា-២០២៤ ៩ព្រឹក · មួយឆ្នាំមុន

វឌ្ឍនភាពការងារស្តារប្រព័ន្ធប្រឡាយព្រែកហូរ នៃគម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខេត្តកណ្តាល បានប្រមាណ ៩៥%។

https://s9.kh1.co/__image/w=650,h=366,q=100/e8/e8ff84bfb432f5c8bb721f5faa439d4be5e25f1c.png
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កណ្តាល៖ វឌ្ឍនភាពការងារស្តារប្រព័ន្ធប្រឡាយព្រែកហូរ នៃគម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខេត្តកណ្តាល បានប្រមាណ ៩៥%។ បើតាម លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងឱកាសនោះ លោក រដ្ឋមន្ត្រី និងក្រុមការងារ អមដំណើរដោយ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល បានអញ្ជើញចុះពិនិត្យការងារកាយទំនប់ (cofferdam) ក្រោមស្ពាន ដើម្បីដំណើរការបង្ហូរទឹកក្នុងប្រព័ន្ធប្រឡាយព្រែកហូរ។

https://s9.kh1.co/__image/w=650,h=434,q=100/05/056a9ad0e02d4b746dcbdbac0f076a4d341cccbc.jpg

បើតាម លោក រដ្ឋមន្ត្រី ថា ការកាយទំនប់(cofferdam) នាពេលនេះ ធ្វើឡើងបន្ទាប់ពី សម្តេចធិបតី បានប្រកាសកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសដែល សម្តេច អញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងតំបន់រណប ថា ទំនប់ cofferdam មិនទាន់កាយចេញ ដើម្បីទុកឱ្យសម្តេចបានពិនិត្យវឌ្ឍនភាពជាក់ស្តែងពីទិដ្ឋភាពប្រព័ន្ធប្រឡាយព្រែកហូរ ជាពិសេសប្រឡាយរៀបថ្ម និងប្រឡាយចាក់បេតុង។

https://s9.kh1.co/__image/w=650,h=434,q=100/51/51d7fb9433844ed0fc1be60241d4349436b60bfc.jpg

គួរបញ្ជាក់ថា ប្រព័ន្ធប្រឡាយព្រែកហូរ ជាផ្នែកមួយនៃគម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខេត្តកណ្តាល ដែលមានការស្តារប្រឡាយព្រែកហូរ ប្រវែង ៧,២គីឡូម៉ែត្រ ក្នុងនោះ ប្រឡាយរៀបថ្មប្រវែង ៣,៥គីឡូម៉ែត្រ និងប្រឡាយចាក់បេតុងប្រវែង ៣,៧គីឡូម៉ែត្រ។

https://s9.kh1.co/__image/w=650,h=434,q=100/a9/a97d59ac70992914c64e4d4e0ab3b8c87920a948.jpg

ប្រព័ន្ធប្រឡាយព្រែកហូរ មានសក្តានុពលដោះទឹកចេញពីស្ទឹងព្រែកត្នោតត្រង់ចំណុចស្ពានព្រែកហូរ នៃភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល បានប្រមាណ ៥១៥ម៉ែត្រត្រីគុណ ក្នុង១វិនាទី ទៅតាមព្រែកយាយជា ២១៥ម៉ែត្រត្រីគុណ ក្នុង១វិនាទី ប្រឡាយភ្ជាប់លេខ៣ ប្រមាណ ២០០ម៉ែត្រត្រីគុណ ក្នុង១វិនាទី និងព្រែកថីប្រមាណ ១០០ម៉ែត្រត្រីគុណ ក្នុង១វិនាទី គិតមកដល់ពេលនេះវឌ្ឍនភាពគម្រោងសម្រេចបានប្រមាណ ៩៥%៕

https://s9.kh1.co/__image/w=650,h=434,q=100/d4/d435be1790415f0e39289652ed37688b16cfa2a5.jpg

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T