គុនខ្មែរ៖ លោកឧកញ៉ា យឹម តាស្រង់ បានធ្វើការប្រកាសនៅលើបណ្តាញសង្គម Facebook របស់ខ្លួនអំពីការចង់ជួយ លោកគ្រូ ឡោ សំណាង ក្នុងមួយខែ រហូតដល់ទៅ ៤លានរៀល ឬ ១០០០ដុល្លារ តាមរយៈការផ្សព្វផ្សាយផលិតផលទឹកយិនសុិនរបស់គាត់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ កាលពីពេលថ្មីៗនេះ អ្នកគាំទ្របានចាប់ផ្តើមងាកមកចាប់អារម្មណ៍មកលើ លោកគ្រូ ឡោ សំណាង ដែលបានសម្រេចចិត្តត្រឡប់មកកាន់សង្វៀនប្រកួតវិញ ដែលក្នុងនោះ លោកគ្រូបានធ្វើការប្រកួតចំនួនពីរដង ឈ្នះទាំង ពីរដង ព្រមទាំងផ្តួលដៃគូឲ្យបោះបង់ការប្រកួតទាំងពីរដងផងដែរ ទទួលបានការកោតសរសើរខ្លាំងមែនទែនពីសំណាក់អ្នកគាំទ្រ ប៉ុន្តែ យ៉ាងណាក៏ដោយ កាលពីម្សិលមិញនេះ មានរឿងដ៏គួរឲ្យភ្ញាក់ផ្អើល បន្ទាប់ពីលោកគ្រូ ឡោ សំណាង បានបង្ហោះរូបមួយសន្លឹកនៅលើគ្រែពេទ្យ ភ្ជាប់ជាមួយពាក្យថា ជួយសង្គ្រោះជីវិតគាត់ផងរន្ធត់ចិត្តពេក។
យ៉ាងណាក៏ដោយ ស្រាបតែព្រឹកមិញនេះ លោកឧកញ៉ា យឹម តាស្រង់ បានប្រកាសចង់ជួយ លោកគ្រូ ដោយបានសរសេរខ្លឹមសារយ៉ាងដូច្នេះថា៖