ប្រដាល់៖ អ្នកប្រដាល់ដៃ សៃយុគ ភុមផាមួង បានបង្ហោះសារដ៏មានអត្ថន័យ និង គួរឲ្យគោរពមួយ ទៅកាន់អ្នកលេងកណ្តាប់ដៃបេតុង ធន់ រិទ្ធី បន្ទាប់ពីអ្នកទាំងពីរបានប្រកួតគ្នាយ៉ាងស្វិតស្វាញនៅលើសង្វៀន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ កាលពីថ្ងៃអាទិត្យកន្លងទៅ ក្នុងការប្រកួតនៅសង្វៀនគ្រុឌគុនខ្មែរ គឺ វាជាការប៉ះគ្នាលើកទី៣ រវាង សៃយុគ និង ធន់ រិទ្ធី ខណៈ លទ្ធផល គឺ រិទ្ធី ទទួលបានជ័យជម្នះដោយពិន្ទុ មានន័យថាប៉ះគ្នា ៣លើកកន្លងមក អ្នកទាំំងពីរឈ្នះគ្នាម្នាក់ម្តង និង ស្មើម្តង ព្រមទាំងប្រកាសឈប់វាយគ្នាទៀតហើយ។

ទាក់ទងនឹងរឿងខាងលើ តាមរយៈខ្លឹមសារបង្ហោះរបស់ សៃយុគ បាននិយាយទៅកាន់ រិទ្ធី យ៉ាងដូច្នេះថា៖
ពួកយើងប្រយុទ្ធគ្នានៅលើសង្វៀន ប៉ុន្តែ ចប់ការប្រកួត យើងជាបងប្អូន។ នេះជាកីឡា៕
