ប្រដាល់៖ ភរិយារបស់លោកគ្រូ អេ ភូថង គឺ អ្នកគ្រូ ស សុម៉ាលី សំណូមពរដល់អ្នកគាំទ្រទាំងអស់ កុំលើក ធឿន ធារ៉ា ជា «ស្តេចត្រាញ់អំបោះឆៅ រឺ ស្តេចប្រដាល់» អី ព្រោះ បើ ធឿន ធារ៉ា ចាញ់ ធ្វើមិនបានល្អ គេជេរសិស្សគាត់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ បើយើងបកក្រោយបន្តិច កាលពីថ្ងៃសុក្រកន្លងទៅ ក្នុងការប្រកួតកម្មវិធី Boostrong គឺ ធឿន ធារ៉ា បានទទួលជ័យជម្នះលើកីឡាកររុស្សីក្នុងការប្រកួតបែបអំបោះឆៅត្រឹមទឹកទី៣ ខណៈ ក្រោយចប់ការប្រកួតភ្លាមក៏មានបណ្តាផេកមួយចំនួនក៏បានសរសើរពីការប្រយុទ្ធរបស់ ធឿន ធារ៉ា និង មានមួយចំនួនទៀតបានលើករូបគេ ថា ជា ស្តេចត្រាញ់អំបោះឆៅទៀតផង។

យ៉ាងណាក៏ដោយ ក្រោយឃើញការលើកឡើងបែបនេះ អ្នកគ្រូ ស សុម៉ាលី ហាក់មិនសប្បាយចិត្តនោះទេ និង បានលើកដៃសំពះអ្នកគាំទ្រកុំឲ្យលើក ធឿន ធារ៉ា ដល់ជាស្តេចត្រាញ់ ស្តេចប្រដាល់អី ព្រោះអ្វីដែលគាត់បារម្ភបំផុត គឺ នៅពេលដែល ធឿន ធារ៉ា ធ្វើមិនបានល្អ នោះ គេនឹងជេរសិស្សរបស់គាត់៕
