ខាងគេមិនធម្មតាទេ! ដៃគូធឿន ធារ៉ា ដែលត្រូវប្រកួតលក្ខណៈអំបោះឆៅ ដណ្តើមខ្សែក្រវាត់ IPCC សប្តាហ៍នេះ គេជាម្ចាស់ខ្សែក្រវាត់ច្រើនស្ថាប័ន ធ្លាប់ប្រកួតជាង១០០ដង

//s9.kh1.co/a4/a48f1397cc53898b17482c7880d56584cdde8fc0.jpg
កីទ្បា

 ១១-មិថុនា-២០២៤ ៣ល្ងាច · ៤ ខែមុន

ដៃគូធឿន ធារ៉ា ដែលត្រូវប្រកួតលក្ខណៈអំបោះឆៅ ដណ្តើមខ្សែក្រវាត់ IPCC សប្តាហ៍នេះ គេជាម្ចាស់ខ្សែក្រវាត់ច្រើនស្ថាប័ន ធ្លាប់ប្រកួតជាង១០០ដង

កម្ពុជា៖ អ្នកប្រដាល់របស់កម្ពុជារហ្សនាម អ្នកលេងពូថៅដៃពិឃាដធឿន ធារ៉ា នៅសប្តាហ៍នេះនឹងត្រូវធ្វើការងារធ្ងន់ ដោយត្រូវប្រកួតលក្ខណៈអំបោះឆៅ ដណ្តើមខ្សែក្រវាត់ IPCC Kun Khmer ទល់នឹងជើងខ្លាំងមកពី រុស្ស៊ី Alexander Skvortsov។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Alexander Skvortsov
Alexander Skvortsov

ជាការពិតណាស់ នៅថ្ងៃ សុក្រ ទី ១៤ ខែ មិថុនា ឆាប់ៗខាងមុខនេះ ខាងស្ថានីយទូរទស្សន៍ Town នឹងរៀបចំកម្មវិធីដ៏ធំមួយ ដែលមានឈ្មោះថា Boostrong Kun Khmer King of the Ring ដែលការប្រកួតនេះ គឺនឹងត្រូវប្រកួតដោយប្រើហ្គង់ចេញម្រាម និងអំបោះឆៅសុទ្ធ។ 

ខណៈសមាសភាពកីឡាករខ្មែរយើងរួមមាន ធឿន ធារ៉ា, សែន ចន្ទរិទ្ធីគុន, ម៉ឺន មេឃា, ភក្តី គុនខ្មែរ, សាន់ គុនខ្មែរ និងសោម វិច្ឆ័យ។

យ៉ាងណាមិញ នៅថ្ងៃទី ១១ ខែ មិថុនា នេះ សម្រាប់សមាសភាពគូប្រកួតនីមួយៗ គឺបានប្រកាសជាផ្លូវការអស់ហើយ ប៉ុន្តែគូប្រកួតដែលយើងចាប់អារម្មណ៍ជាងគេ គឺជាជំនួបដ៏សំខាន់មួយរវាងធឿន ធារ៉ា និង Alexander Skvortsov។

Poster ប្រកួត
Poster ប្រកួត

បើយើងក្រឡេកមើលពីប្រវត្តិប្រកួតកន្លងមករបស់ Skvortsov គេគឺមិនធម្មតានោះទេ ក្នុងនោះតាមរយៈប្រភពរបស់គឹមស្រ៊ុន កុសល ឬ (លោក Tommy Kim) បានឱ្យដឹងថា អ្នកប្រដាល់សញ្ជាតិ រុស្ស៊ី វ័យ ២៥ ឆ្នាំរូបនេះ គេធ្លាប់ប្រកួតផ្លូវការលក្ខណៈអាជីពបានចំនួន ៣៥ ដង ក្នុងនោះគេឈ្នះបាន ២០ ដង ចាញ់ ១៣ ដង និងស្មើ ២ ដង។

ចំណែកការប្រកួតក្រៅផ្លូវការវិញ គេធ្លាប់ប្រកួតបានចំនួន ១៤៩ ដង ក្នុងនោះគេធ្លាប់ឈ្នះបានចំនួន ១៣២ ដង និងចាញ់ ១៧ ដង មិនដែលស្មើនោះទេ ហើយជាមួយគ្នានេះ Skvortsov ក៏ជាម្ចាស់ខ្សែក្រវាត់ជាច្រើនស្ថាប័នផងដែរ។

ជាមួយគ្នានេះ Skvortsov ក៏ធ្លាប់ប្រឡូកនៅលើសង្វៀន ONE បានម្តងផងដែរ ដោយកាលនោះនៅក្នុងឆ្នាំ ២០២៣ គេបានយកឈ្នះលើកីឡាករ អេស្ប៉ាញ ដែលមានឈ្មោះថា Jose Manuel Hita៕

ប្រវត្តិរបស់ Alexander Skvortsov
ប្រវត្តិរបស់ Alexander Skvortsov
Alexander Skvortsov
Alexander Skvortsov

ដកស្រង់ និងកែសម្រួលដោយ៖ Keylatop

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T