អ្នកជំនាញអាជ្ញាធរជាតិអប្សរា ជួសជុលខឿនជណ្ដើរ និងបង្កាន់ដៃនាគនៅជាន់ផ្ទាល់ដីរបស់ប្រាសាទអង្គរវត្ត

//s9.kh1.co/a1/a1d54d4f56aaaa2bbcc5d3ec50a760e6fc8af9ba.jpg
សង្គម

 ០៩-មិថុនា-២០២៤ ១ល្ងាច · មួយឆ្នាំមុន

អ្នកជំនាញអាជ្ញាធរជាតិអប្សរា ជួសជុលខឿនជណ្ដើរ និងបង្កាន់ដៃនាគនៅជាន់ផ្ទាល់ដីរបស់ប្រាសាទអង្គរវត្ត

ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលខឿនជណ្ដើរ និងបង្កាន់ដៃនាគជាន់ផ្ទាល់ដី ផ្នែកខាងលិចនៃជណ្តើរខាងត្បូងរបស់ប្រាសាទអង្គរវត្ត ឱ្យមានភាពរឹងមាំ និងសោភ័ណភាពឡើងវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក សយ សុភារិន្ទ បុរាណវិទូ និងជាភ្នាក់ងារអភិរក្សប្រាសាទអង្គរវត្ត ឱ្យដឹងថា បង្កាន់ដៃនាគ និងជើងទម្រធ្វើអំពីថ្មភក់ប្រវែង២២ម៉ែត្រ នៅផ្នែកខាងលិច នៃជណ្តើរផ្នែកខាងត្បូងរបស់ប្រាសាទអង្គរវត្ត បានរងការខូចខាតដោយសារកត្តាអាយុកាល ទឹកភ្លៀងហូរច្រោះ បណ្ដាលឱ្យថ្មខឿនញែកចេញពីគ្នា និងធ្វើឱ្យទ្រេតខ្លាំងប្រឈមនឹងការដួលរលំ។

លោក សុភារិន្ទ បន្ថែមទៀតថា ដើម្បីជួសជុលបង្កាន់ដៃនាគ ជើងទម្រនាគ ឱ្យបានល្អរឹងមាំ និងមានសោភ័ណភាពឡើងវិញ ក្រុមការងារត្រូវលើកបង្កាន់ដៃ និងក្បាលនាគ រុះរើផ្ទាំងថ្ម ដែលជាខឿននៃបង្កាន់ដៃនាគចេញ រួចហើយសម្អាតកម្ទេចដីឱ្យស្អាត។ បន្ទាប់មក ក្រុមការងារត្រូវរៀបចំពង្រឹងគ្រឹះ ដោយបន្ថែមល្បាយដី រៀបថ្មឱ្យអិបចូលគ្នា ជួសជុលខ្លួននាគ ឬឆ្លាក់ថ្មថ្មីជំនួសវិញ ព្រមទាំងជួសជុលជើងទម្រនាគ ឱ្យមានភាពរឹងមាំសិន ទើបរៀបចំដាក់បញ្ចូលតាមកន្លែងដើមវិញ។

សូមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាទើបតែបញ្ចប់ការជួសជុលបង្កាន់ដៃនាគនៅជាន់ផ្ទាល់ដី នាផ្នែកខាងកើតនៃជណ្តើរខាងត្បូងរបស់ប្រាសាទអង្គរវត្ត ជាស្ថាពរកាលពរចុងឆ្នាំ២០២៣កន្លងមក៕

ប្រភព៖ អាជ្ញាធរជាតិអប្សរា 

https://s9.kh1.co/__image/w=650,h=434,q=100/bf/bfa58b16e3b78c774f771248c493d2bb18fda5b0.jpg
https://s9.kh1.co/__image/w=650,h=434,q=100/ed/ed799474909bae767070342b7aba3ff037d9d174.jpg
https://s9.kh1.co/__image/w=650,h=434,q=100/4d/4dd61be32402ff72ea293ae5a1a0fa7a63d078b9.jpg
https://s9.kh1.co/__image/w=650,h=434,q=100/9d/9d354b5f71cbaeb88d5e33be6c56b8174d4bf754.jpg
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T