ដាក់ចំៗ! លោក Carragher ថា កីឡាករ Man UTD ម្នាក់នេះ អស់ពេលលេងនៅកម្រិតកំពូលហើយ គួរទៅលេងនៅអាមេរិក ឬ អារ៉ាប៊ីសាអូឌីតវិញ

//s9.kh1.co/8a/8ac8a3d99c77742cab5677d322a814b96df0188f.jpg
កីទ្បា

 ០៧-ឧសភា-២០២៤ ៩ព្រឹក · ១២ ថ្ងៃមុន

លោក Carragher ថា កីឡាករ Man UTD ម្នាក់នេះ អស់ពេលលេងនៅកម្រិតកំពូលហើយ

អង់គ្លេស៖ អតីតកីឡាករក្រុមជម្រើសជាតិអង់គ្លេស លោក Jamie Carragher បានលើកឡើងចំៗថា Casemiro គួរតែដល់ពេលផ្លាស់ប្តូរកម្រិតលេងត្រឹមលីគសហរដ្ឋអាមេរិក ឬ អារ៉ាប៊ីសាអូឌីតហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=407,q=100/de/de556988cacccb7815af859d05535da55305aaed.png

ជាការពិតណាស់ លោក Carragher បានលើកឡើងបែបនេះ បន្ទាប់ពីក្នុងការប្រកួតយប់មិញ Casemiro បានលេងជាជម្រើសដំបូង និង បង្កកំហុសជាច្រើន ក្នុងតំណែងជាខ្សែការពារកណ្តាល ដែលធ្វើឲ្យ Manchester United ទទួលរងនូវលទ្ធផលអាម៉ាសបំផុតចាញ់ Crystal Palace ៤ទល់នឹង០ នៃការប្រកួតក្របខណ្ឌ Premier League។

https://s9.kh1.co/__image/w=650,h=433,q=100/ef/efe16545b2bfadb69c7a7b661034566e7084f742.png

ក្នុងនោះក្រោយចប់ការប្រកួត លោក Carragher បាននិយាយថា៖

ខ្ញុំគិតថា Casemiro គួរតែដឹងខ្លួនគាត់ហើយ ថា គាត់នៅសេសសល់តែបីប្រកួតទៀតតែប៉ុណ្ណោះក្នុងការលេងកម្រិតកំពូល។ គាត់គួរតែទៅលេងនៅលីគសហរដ្ឋអាមេរិក ឬ អារ៉ាប៊ីសាអូឌីត៕

លោក Jamie Carragher
https://s9.kh1.co/__image/w=650,h=366,q=100/fe/fe7f9d0cf1b3e2c07b351f595a13b951b3d29d88.png

ប្រភពFabrizio Romano

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T