អង់គ្លេស៖ អ្នកចាត់ការទូទៅក្លិប Manchester United លោក Erik ten Hag បានលើកឡើងថា លោកមានការគោរពចំពោះការយល់ឃើញរបស់អ្នកគាំទ្រដែលចង់ឃើញលោកបណ្តេញចេញពីតំណែង ប៉ុន្តែ បុរសសញ្ជាតិហូល្លង់ខាងលើ ចង់ឲ្យអ្នកគាំទ្រនឹកឃើញពីភាពជោគជ័យក្រោមការដឹកនាំរបស់រូបលោកផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស![លោក Erik ten Hag](https://s9.kh1.co/__image/w=650,h=406,q=100/2e/2ea1479e293ab77627a09da6d13c05e22ceae623.png)
ជាការពិតណាស់ លោក Ten Hag បានចូលមកកាន់តំណែងនៅឯកីឡដ្ឋាន Old Trafford នៅក្នុងរដូវកាល ២០២២/២០២៣ ហើយ នៅក្នុងរដូវកាលទីមួយរបស់លោកបានជួយក្រុមបញ្ចប់នៅចំណាត់ថ្នាក់លេខ៣ នៅ Premier League និង ឈ្នះពានរង្វាន់ EFL Cup ប៉ុន្តែ នៅក្នុងរដូវកាលនេះពួកគេកំពុងធ្លាក់ទម្រង់លេងខ្លាំង ដោយ កំពុងឈរនៅលេខរៀងទី៧ ប៉ុន្តែ បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់ FA Cup ទល់នឹង Manchester City។
![កីឡាករ Man UTD](https://s9.kh1.co/__image/w=650,h=434,q=100/ff/ff27ad555f442f91f611434e0cd318d67b2b287c.png)
ទាក់ទងនឹងរឿងខាងលើ លោក Ten Hag បាននិយាយថា៖
អ្នកគាំទ្រអាចមានសិទ្ធបញ្ចេញមតិចំពោះការយល់ឃើញរបស់ពួកគេ។ ប៉ុន្តែខ្ញុំចង់និយាយថា ក្នុងទសវត្សន៍ដែល Man United ទទួលបានជោគជ័យខ្លាំង ពួកគេបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ FA CUP បានតែ ៣លើកប៉ុណ្ណោះ ប៉ុន្តែពួកយើងធ្វើវាបាន ២ដង ក្នុងរយៈពេល ២រដូវកាល៕
![លោក Erik ten Hag](https://s9.kh1.co/__image/w=650,h=365,q=100/5c/5c8e2ed5773dc23ad99a03df280b00d4ba1a26fc.png)
ប្រភព៖ Metro