អុញនោះ! ជើងចាស់ Henry បានចេញមុខបន្ទោស កីឡាករ ២ នាក់នេះចំៗ ក្រោយ Arsenal ចាញ់ Bayern ជ្រុះចេញពី UCL

//s9.kh1.co/68/689a2b911829afdeed4ce99e3a5bd92dfd64965a.jpg
កីទ្បា

 ១៨-មេសា-២០២៤ ៣ល្ងាច · ១៣ ថ្ងៃមុន

ជើងចាស់ Henry បានចេញមុខបន្ទោស កីឡាករ ២ នាក់នេះចំៗ ក្រុម Arsenal ចាញ់ Bayern ជ្រុះចេញពី UCL

បរទេស៖ កីឡាករជើងចាស់លោក Thierry Henry បានចេញមុខស្តីបន្ទោសឱ្យខ្សែការពារ Arsenal កីឡាករ Gabriel Martinelli និង Takehiro Tomiyasu ចំៗ ក្រោយក្រុមកាំភ្លើងធំបរាជ័យក្រោមថ្វីជើងក្រុម Bayern Munich កាលពីយប់មិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Gabriel Martinelli
Gabriel Martinelli
Takehiro Tomiyasu
Takehiro Tomiyasu

ជាការពិតណាស់ កាលពីថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០២៤ យប់មិញនេះ ក្រុមកាំភ្លើងធំ Arsenal បានធ្លាក់ចេញពីពានរង្វាន់ Champions League ត្រឹមវគ្គ ៨ ក្រុមហើយ ក្រោយបរាជ័យក្រោមថ្វីជើងក្រុម Bayern Munich ជើងទី ២ ក្នុងលទ្ធផល ១ ទល់នឹង ០។

ខណៈមួយគ្រាប់នេះរបស់ Bayern Munich គឺរកបានដោយ Joshua Kimmich នៅនាទីទី ៦៣ តាមរយៈការតែតបញ្ចូលទីយ៉ាងស្អាត បន្ទាប់ពីការបញ្ជូនដោយ Raphael Guerreiro។

Joshua Kimmich
Joshua Kimmich

ក្រោយបញ្ចប់ការប្រកួត, លោក Henry ដែលជាអតីតខ្សែប្រយុទ្ធរបស់ Arsenal បានលើកឡើងពីការប្រកួតខាងលើយ៉ាងដូច្នេះថា៖

ថ្ងៃនេះគឺមិនល្អគ្រប់គ្រាន់នោះទេ នេះជាអ្វីដែលខ្ញុំចង់និយាយ ប៉ុន្តែនៅក្នុងការប្រកួតវាមិនមានអ្វីច្រើននោះទេ។ ក្រុមទាំងពីរគឺសុទ្ធតែមិនចង់ចាញ់ ដូច្នេះពួកគេគឺមិនបន្ធូរបន្ថយឡើយ។ មានការសម្រេចចិត្តមិនត្រឹមត្រូវខ្លះៗ មិនមែនមានតែ Gabriel Martinelli ប៉ុណ្ណោះទេ ប៉ុន្តែ Takehiro Tomiyasu ក៏ដូចគ្នា ព្រោះថាពួកគេមិនបានគ្រប់គ្រងតបន់ការពារបាន បន្ទាប់ពីមានការលើកបាល់ចូលក្នុងខ្សែបន្ទាត់...៕

លោក Thierry Henry
លោក Thierry Henry
លោក Thierry Henry

ហាយឡាយការប្រកួត៖

វីដេអូប្រកួត

ប្រភពMetro

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T