ក្រសួងការងារ ចេញសេចក្តីណែនាំ ស្តីពីវិធានការអនុវត្តបន្ទាន់ នៅតាមរោងចក្រ ក្នុងអំឡុងពេលអាកាសធាតុក្តៅ

//s9.kh1.co/32/32a45fe2468980dbd7e9a6a7f18415e544330a5e.jpg
សង្គម

 ១០-មេសា-២០២៤ ១០ព្រឹក · ២០ ថ្ងៃមុន

ក្រសួងការងារ ចេញសេចក្តីណែនាំស្តីពីវិធានការអនុវត្តបន្ទាន់នៅតាមរោងចក្រក្នុងអំឡុងពេលអាកាសធាតុក្តៅ

ភ្នំពេញ៖ ដោយសារអាកាសធាតុក្តៅ បានចេញការណែនាំដល់ម្ចាស់ ឬនាយករោងចក្រទាំងអស់ យកចិត្តទុកដាក់អនុវត្តនូវវិធានការបន្ទាន់ ដូចខាងក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ត្រូវបើកទ្វារ បង្អួចទាំងអស់ ឬបន្ថែមកង្ហារបញ្ចេញខ្យល់ ឬបឺតខ្យល់ចេញ ក្នុងអគារធ្វើការ។

២. ត្រូវបង្កើនការផ្គត់ផ្គង់ទឹកស្អាតសម្រាប់ពិសាដល់កម្មករនិយោជិត និងណែនាំឱ្យពិសាទឹកឱ្យ បានច្រើន និងញឹកញាប់ យ៉ាងតិច ២លីត្រក្នុងមួយថ្ងៃ ទោះបីមិនស្រេកទឹកក៏ដោយ។

៣. ត្រូវបាញ់ទឹកនៅលើដំបូលអគារធ្វើការឱ្យបានយ៉ាងតិច ២ដងក្នុងមួយថ្ងៃ និងត្រូវចាត់វិធានការ ចាំបាច់ផ្សេងៗទៀត ដើម្បីកាត់បន្ថយកម្ដៅជាបន្ទាន់។

៤. ត្រូវពិនិត្យប្រព័ន្ធបញ្ចេញបញ្ចូលខ្យល់ទាំងអស់នៅតាមអគារធ្វើការ ដើម្បីធានាថាដំណើរការល្អ និងត្រូវបើកឱ្យដំណើរការយ៉ាងតិច ១ម៉ោង មុនឱ្យកម្មករនិយោជិតចូលធ្វើការ។

៥. ត្រូវចាត់បុគ្គលិកទទួលបន្ទុក ត្រួតពិនិត្យឧបករណ៍វាស់ស្ទង់កម្ដៅជាប្រចាំ នៅកន្លែងធ្វើការ ៕

ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T