ចុមយក្ស! អតីតខ្សែប្រយុទ្ធ Man UTD រូបនេះ ថា Garnacho មានស្ទាយ៍លេងស្រដៀងខ្លួនជាង Ronaldo

//s9.kh1.co/2b/2b31e3169e14c1a0ddfe03c9c612e05f6417dce8.jpg
កីទ្បា

 ០៦-មេសា-២០២៤ ២ល្ងាច · ២៥ ថ្ងៃមុន

អតីតខ្សែប្រយុទ្ធ Man UTD រូបនេះ ថា Garnacho មានស្ទាយ៍លេងស្រដៀងខ្លួន មិនស្រដៀង Ronaldo ទេ

បរទេស៖ អតីតខ្សែប្រយុទ្ធរបស់ Manchester United កីឡាករ Nani បានលើកឡើងថា ខ្សែប្រយុទ្ធវ័យក្មេងកំពុងឡើងជើង Alejandro Garnacho គឺមានស្ទាយ៍លេងស្រដៀងនឹងខ្លួន ប៉ុន្តែមិនស្រដៀង Cristiano Ronaldo ដែលជានិមិត្តរូបរបស់គេនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Alejandro Garnacho
Alejandro Garnacho

ជាការពិតណាស់ ខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន Garnacho គឺជាអ្នកគាំទ្រដ៏ងប់ងល់ម្នាក់របស់ Ronaldo ហើយមិនត្រឹមតែប៉ុណ្ណោះសូម្បីតែស្ទាយ៍លេង និងការអបអរគ្រាប់បាល់ក៏រូបគេបានយកគម្រូសឹងតែ ១០០% តាមខ្សែប្រយុទ្ធរបស់ Al-Nassr រូបនេះដែរ។

ទោះបីជាយ៉ាងក៏ដោយ Nani ដែលបច្ចុប្បន្នកំពុងលេងនៅក្លិប Adana Demirspor របស់ តួកគី បានលើកឡើងយ៉ាងគួរឱ្យភ្ញាក់ផ្អើលថា Garnacho គឺបានស្ទាយ៍លេងស្រដៀងខ្លួនជាង Ronaldo។

Alejandro Garnacho
Alejandro Garnacho

ដកស្រង់ពាក្យសម្តីដើមពីកាសែត The Mirror កីឡាករ Nani បានលើកឡើងពី Garnacho យ៉ាងដូច្នេះថា៖

នៅពេលខ្ញុំមើល Garnacho លេង គាត់គឺបានរំលឹកខ្ញុំ ឱ្យនឹកឃើញពីខ្លួនឯង។ គាត់ថែមទាំងពាក់លេង ១៧ ដែលខ្ញុំធ្លាប់បានពាក់ថែមទៀត។ នៅពេលដែលគាត់ផ្លាស់ប្តូរលេខអាវនៅរដូវកាលនេះ គាត់គឺចាប់ផ្តើមរកបានគ្រាប់បាល់បានខ្លះ ដូច្នេះរឿងនេះ វាគឺពិតជាល្អណាស់សម្រាប់គាត់។... គាត់នឹងអស្ចារ្យនាពេលអនាគត។ ការប្រកួតរបស់គាត់គឺមានភាពស្រៀងគ្នាច្រើនជាមួយខ្ញុំ នៅពេលដែលខ្ញុំលេងនៅ Man UTD ជាង Cristiano៕

កីឡាករ Nani 
កីឡាករ Nani 
កីឡាករ Nani 

ប្រភពSportskeeda

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T