អស់ទាស់! Ronaldo យប់មិញស៊ុត hat-trick យ៉ាងអស្ចារ្យ ជួយឱ្យ Al-Nassr លត់ Abha ៨-០(មានវីដេអូ)

//s9.kh1.co/75/7565ebef04b5d9579212aca8a0d6d59d64d5d023.jpg
កីទ្បា

 ០៣-មេសា-២០២៤ ១០ព្រឹក · ៤ ខែមុន

Ronaldo យប់មិញស៊ុត hat-trick យ៉ាងអស្ចារ្យ ជួយឱ្យ Al-Nassr លត់ Abha ៨-០

បរទេស៖ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ០៣ ខែ មេសា ឆ្នាំ ២០២៤ នេះ ក្រុមម្ចាស់ផ្ទះ Abha បានបើកទ្វាកីឡដ្ឋានរបស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Al-Nassr នៅក្នុងការប្រកួតសប្តាហ៍ទី ២៦ នៃក្របខណ្ឌ Saudi Pro League របស់ អារ៉ាប៊ីសាអ៊ូឌីត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Cristiano Ronaldo
Cristiano Ronaldo

ជាការពិតណាស់ នៅក្នុងការប្រកួតយប់មិញនេះ ខាងក្រុមភ្ញៀវ Al-Nassr ពិតជាធ្វើបានល្អមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានទទួលជ័យជម្នះទៅលើក្រុមម្ចាស់ផ្ទះ Abha ក្នុងលទ្ធផល ៨ ទល់នឹង ០។

ក្នុងនោះ ៨ គ្រាប់របស់ Al-Nassr គឺរកបានដោយ Cristiano Ronaldo ៣ គ្រាប់ម្នាក់ឯង (hat-trick) នៅនាទីទី ១១, ២១ និង ៤២ និង ៥ គ្រាប់ទៀតរកបានដោយ Sadio Mane នៅនាទីទី ៣៣, Al-Sulaiheem នៅនាទីទី ៤៤, Ghareeb នៅនាទីទី ៥១ និងចុងក្រោយ ២ គ្រាប់ទៀតរកបានដោយ Al-Aliwa នៅនាទីទី ៦៣ និង ៨៦។

គួរបញ្ជាក់ថា Al-Nassr ឥឡូវនេះកំពុងឈរនៅលេខរៀងទី ២ ក្រោយឆ្លងកាត់ ២៦ ប្រកួត ពួកគេឈ្នះ ២០ ស្មើ ២ និងចាញ់ ៤ មាន ៦២ ពិន្ទុ ចំណែក Abha វិញកំពុងឈរនៅលេខរៀងទី ១៧ ក្រោយឆ្លងកាត់ ២៦ ប្រកួត ពួកគេឈ្នះ ៦ ស្មើ ៤ និង ចាញ់ ១៦ មាន ២២ ពិន្ទុ៕

Cristiano Ronaldo
Cristiano Ronaldo

ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូហាយឡាយខាងក្រោម៖

វីដេអូ
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T