កម្ពុជា៖ នៅខែ មិថុនា ឆ្នាំ ២០២៤ ខាងមុខនេះ នឹងមានកីឡាករគុនខ្មែររបស់កម្ពុជាយើង ២ ឈុត នឹងចេញទៅប្រកួតនៅប្រទេស បារាំង ក្នុងកម្មវិធីធំៗពីរផ្សេងគ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្មីៗនេះយោងតាមលោកសឿ វណ្ណៈ ដែលជាស្ថាបនិកកម្មវិធី Kun Khmer Super Fight (KKSF) បានប្រកាសជាផ្លូវការថាកីឡាករនាគមាស ឃីម បូរ៉ា គឺជាកីឡាករទីមួយ ដែលបានចុះហត្ថលេខាទទួលការប្រកួតម៉ារ៉ាតុងដណ្តើមខ្សែក្រវាត់ នៅថ្ងៃទី ១ ខែមិថុនា ២០២៤ ខាងមុខក្នុងប្រភេទទំងន់ ៦១.៣ គីឡូក្រាម (Lightweight) នៅប្រទេសបារាំង។
ជាមួយគ្នានេះលោកបានបន្ថែមថា កីឡាករកម្ពុជាមួយរូបទៀតហ្នឹងចុះហត្ថលេខាក្នុងពេលដ៍ខ្លីខាងមុខផងដែរ ដើម្បីធ្វើដំណើរទៅជាមួយ បូរ៉ា ដើម្បីប្រកួតក្នុងកម្មវិធីនេះដូចគ្នា ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយលោកមិនទាន់បានទម្លាយច្បាស់លាស់នៅឡើយទេថាជាកីឡាករកម្ពុជារូបណា។
ប៉ុន្តែបើតាមប្រភពច្បាស់ការក្នុងស្រុកមួយចំនួន ក៏ដូចជាការបង្ហើបតម្រុយខ្លះៗក្នុងរយៈពេលកន្លងមក កីឡាករទី ២ ដែលត្រៀមទៅប្រកួតនៅក្នុងកម្មវិធីនោះ អាចជាកីឡាករកំពុងឡើងកូដខ្លាំងរាហ៊ូមាស ឈុត សេរីវ៉ាន់ថង។
ដោយឡែកកាលពីយប់មិញនេះ លោកសឿ វណ្ណៈដដែលបានប្រកាសពីការប្រកួតក្នុងកម្មវិធីថ្មីមួយផ្សេងទៀត ដែលធ្វើឡើងនៅប្រទេស បារាំង ដដែល ប៉ុន្តែកម្មវិធីនេះនឹងធ្វើឡើងនៅថ្ងៃទី ២៦ មិថុនា ២០២៤ ក្នុងទីក្រុង បុកដូ វិញម្តង ដោយមានកីឡាករកម្ពុជា ២ រូបជាអ្នកទទួលភារកិច្ចទៅប្រកួតនៅទីនោះក្នុងនោះរួមមាន ឡៅ ចិត្រា និង លន បញ្ញា៕