ដឹងច្បាស់ហើយ! តាមពិតដោយសារតែបញ្ហាដ៏ក្តៅគគក់មួយនេះ ទើបសាន់គុនខ្មែរត្រូវខាង Thai Fight ដកឈ្មោះវិញ

//s9.kh1.co/d2/d25f473ed957d7bed7a3de13cf8afc01efe632e5.jpg
កីទ្បា

 ២២-កុម្ភៈ-២០២៤ ១ល្ងាច · ៥ ខែមុន

តាមពិតដោយសារតែបញ្ហាដ៏ក្តៅគគក់មួយនេះ ទើបសាន់គុនខ្មែរត្រូវខាង Thai Fight ដកឈ្មោះវិញ

បរទេស៖ ទីបំផុតពិធីករប្រចាំស្ថានីយ៍ទូរទស្សន៍ Town លោកជួប វុត្ថា ឬប្រិយមិត្តស្គាល់ថា (MC Vutha) បានទម្លាយពីហេតុផលពិតប្រាកដហើយ ដែលកីឡាករសាន់ គុនខ្មែររបស់កម្ពុជាត្រូវបានដកបេក្ខភាពចេញពីការប្រកួតនៅ Thai Fight។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកជួប វុត្ថា
លោកជួប វុត្ថា

ថ្មីៗនេះនៅលើប្រព័ន្ធផ្សព្វផ្សាយហាក់មានការចាប់អារម្មណ៍មែនទែន បន្ទាប់ពីទទួលដំណឹងថាសាន់ គុនខ្មែរនឹងចេញទៅប្រកួតនៅសង្វៀន Thai Fight ជាលើកដំបូងនៅក្នុងអាជីពគេ ប៉ុន្តែចុងក្រោយស្រាប់តែមានព័ត៌មានភ្ញាក់ផ្អើលវិញ ដែលសាន់ គុនខ្មែរត្រូវបានខាងគេដកឈ្មោះមិនឱ្យចេញទៅប្រកួតវិញ។

សាន់ គុនខ្មែរ
សាន់ គុនខ្មែរ

យ៉ាងណាមិញ នៅថ្ងៃនេះផ្ទាល់លោក វុត្ថា បានចេញបកស្រាយចម្ងល់អំពីរឿងខាងលើហើយ ដោយនៅក្នុងកិច្ចសម្ភាសន៍មួយជាមួយបងស្រីសេង មូលីនី លោកបាននិយាយថា មូលហេតុដែលសាន់ គុនខ្មែរ ត្រូវរំសាយការប្រកួតនៅ Thai Fight វិញ គឺដោយសារទាំងភាគីថៃ គេមានការព្រួយបារម្ភខ្លាចមានបញ្ហានៅពេលប្រកួត បន្ទាប់ពីមួយរយៈចុងក្រោយនេះរវាងអ្នកគាំទ្រគុនខ្មែរ និងអ្នកគាំទ្រ Muay Thai ហាក់មានភាពឡើងកម្តៅខ្លាំង ដោយតែងតែមានជម្លោះដាក់គ្នាជាញឹកញាប់នៅលើបណ្តាញសង្គម។

ជាមួយគ្នានេះលោកបានបន្ថែមថា ខាងភាគីខ្មែរយើងក៏បានយល់ព្រមលើសំណើនេះ ហើយចុងក្រោយបន្ទាប់ពីការពិភាក្សា ភាគីទាំងសងខាងក៏បានសម្រេចសម្រួលមិនបញ្ជូនសាន់ គុនខ្មែរទៅវិញ៕

សាន់ គុនខ្មែរ
សាន់ គុនខ្មែរ
Sem Kosal
K.S

អត្ថបទទាក់ទង

//s9.kh1.co/f6/f607e0b89dd74c2a496d67a6224add30cf08ad37.jpg

ដឹងប្រវត្តិញាក់សាច់! ចេញទៅដណ្តើមខ្សែក្រវាត់ពិភពលោកនៅ នូវែលហ្សេឡង់ ខែវិច្ឆិកាខាងមុខ ឡៅ ចិត្រា ត្រូវជួបជើងខ្លាំងរូបនេះ ដែលទើបឈ្នះខ្សែក្រវាត់ 8 man ថ្មីថ្មោង

 ២៣-កក្កដា-២០២៤ 
 ៩ព្រឹក · ៤ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T