ម្នាយអើយ! Rice យប់មិញព្រលះមួយជើងពីលើដំបូលទូកល្អដូចផ្កា ជួយឱ្យ Arsenal លត់ West Ham ៦-០(មានវីដេអូ)

//s9.kh1.co/44/44877262d9a06282d3f16ec2c24d8dfd03b5f1ef.jpg
កីទ្បា

 ១២-កុម្ភៈ-២០២៤ ១១ព្រឹក · ៦ ខែមុន

Rice យប់មិញព្រលះមួយជើងពីលើដំបូលទូកល្អដូចផ្កា ជួយឱ្យ Arsenal លត់ West Ham ៦-០

បរទេស៖ កាលពីយប់ថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០២៤ ម្សិលមិញនេះ ក្រុមញញួរយក្ស West Ham បានបើកទ្វាកីឡដ្ឋាន London Stadium របស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Arsenal នៅក្នុងការប្រកួតសប្តាហ៍ទី ២៤ នៃក្របខណ្ឌ Premier League របស់ អង់គ្លេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ នៅក្នុងការប្រកួតខាងលើ Arsenal គឺពិតជាធ្វើបានល្អខ្លាំងមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេទទួលជ័យជម្នះទៅលើក្រុម West Ham ក្នុងលទ្ធផលយ៉ាងចាស់ដៃ គឺរហូតដល់ទៅ ៦ ទល់នឹង ០ ឯណោះ។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ក្នុងនោះ ៦ គ្រាប់របស់ Arsenal គឺរកបានដោយកីឡាករ William Saliba នៅនាទីទី ៣២, Bukayo Saka នៅនាទីទី ៤១ (P) និង ៦៣, Gabriel Magalhaes នៅនាទីទី ៤៤, Leandro Trossard នៅនាទីទី ៤៥+២ និង Declan Rice រកបានគ្រាប់ចុងក្រោយនៅនាទីទី ៦៥។

គួរបញ្ជាក់ថា តាមរយៈជ័យជម្នះនេះ Arsenal កំពុងបន្តឈរនៅលេខរៀងទី ៣ ដដែល ក្រោយឆ្លងកាត់ការប្រកួត ២៤ កន្លងមក ពួកគេឈ្នះ ១៦ ស្មើ ៤ និងចាញ់ ៤ មាន ៥២ ពិន្ទុ ចំណែក West Ham វិញ គឺកំពុងឈរនៅលេខរៀងទី ៨ ក្រោយឆ្លងកាត់ ២៤ ប្រកួតកន្លងមក ពួកគេឈ្នះ ១០ ស្មើ ៦ និងចាញ់ ៨ មាន ៣៦ ពិន្ទុ។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

សូមទស្សនាវីដេអូហាយឡាយខាងក្រោម៖

វីដេអូ
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T