អង់គ្លេស៖ អតីតខ្សែការពារស្លាបឆ្វេងក្លិប Manchester United លោក Patrice Evra ជឿជាក់ថា វាពិតជាតឹងតែងមែនទែនសម្រាប់កីឡាករ Marcus Rashford និង Anthony Martial ក្នុងការវិលត្រឡប់មកលេងជាជម្រើសដំបូងវិញ បន្ទាប់ពីក្រុមបានយកឈ្នះ Chelsea កាលពីយប់មិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ ក្នុងជ័យជម្នះលើ Chelsea នៃក្របខណ្ឌ Premier League កាលពីយប់មិញ គឺ Rashford និង Martial ត្រូវបានលោក Erik ten Hag ដាក់ឲ្យអង្គុយនៅកៅអីបំរុង ខណៈ មិត្តរួមក្រុមដទៃទៀតដែលជំនួសតំណែងរបស់គេនៅក្នុងជម្រើសដំបូងរួមមាន Alejandro Garnacho និង Antony ជាដើមសុទ្ធតែបង្ហាញការលេងបានល្អទល់នឹងក្រុមតោខៀវ។

ទាក់ទងនឹងរឿងខាងលើ លោក Evra បាននិយាយថា៖
លោក Ten Hag បានរៀបចំជម្រើសដំបូងដ៏ត្រឹមត្រូវនៅលើទីលាន ដូច្នេះអ្នកគាំទ្រ Man UTD នឹងមិនងឿយឆ្ងល់ទេ ប្រសិនបើប្រកួតក្រោយលោកនឹងបន្តប្រើប្រាស់កីឡាករបែបនេះដដែល។ ខ្ញុំយល់ប្រសិនបើវាទាក់ទងនឹងបញ្ហារបួស ប៉ុន្តែសម្រាប់ Rashford និង Martial ពួកគេពិបាកបន្តិចហើយក្នុងការត្រឡប់មកលេងជាជម្រើសដំបូងវិញ ព្រោះ Garnacho និង Antony សុទ្ធតែលេងបានល្អ៕


ប្រភព៖ metro